សែនផ្នូរតាអូន យាយអ៊ន់ នៅត្រើយកោះ ភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (៤មេសា២០២៥)
មួយឆ្នាំជុំម្តង
មួយឆ្នាំជុំម្ដង អឺងកងកោកកាក សែនហើយទាញខ្វាក
ហែកខ្វោកញាត់ប្លាប់ ។
រលត់ធូបទៀន ម្រាមទេពលូកចាប់ មាត់ទំពាញាប់ ស្ងាត់បាត់មាត់ឈឹង ។
មួយសន្ទុះមក នៅសល់តែឆ្អឹង ថ្ងៃស្អែកមិនដឹង អ្នកណាសើមខោ ? 


