ការត្រលប់មកវិញរបស់ខ្ញុំបន្ទាប់ពីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
http://i64.tinypic.com/vzgdjm.jpg
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងបានធ្វើឡើងអស់រយះពេល៣ថ្ងៃយ៉ាងសប្បាយរីករាយក្រៃលែងក្នុងការជួបជុំក្រុមគ្រួសារនិងមិត្តភក្តិនានាទីជិតឆ្ងាយនិងការធ្វើដំណើរកំសាន្តតាមរមណីដ្ឋាននានាតាមបណ្តាខេត្តផ្សេងៗនិងធ្វើបុណ្យដាក់ទានតាមទីវត្តអារាមទៅតាមធនធានរៀងៗខ្លួន។
នៅតាមទីក្រុងនិងខេត្តផ្សេងៗបានរៀបចំអបអរសាទរទទួលទេវតាឆ្នាំថ្មីដោយមានការលេងល្បែងប្រជាប្រិយ ល្ខោន សិល្បះ ចំរៀង អាយ៉ៃ សម័យបុរាណ និងមានការដាក់តាំងនៅសមិទ្ធិផលនានាដែលតំណាងអោយខេត្តក្រុងរៀងៗខ្លួន។ហើយបងប្អូនប្រជាជនខ្មែរយើងក៏មិនភ្លេចធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃនៅតាមទីវត្តអារាមនិងធ្វើបុណ្យដាក់ទានតាមធនធាននេះជាទំនៀមទំលាប់ដែលដូនតាខ្មែរយើងបានបង្រៀនកូនចៅអោយចេះប្រព្រឹត្តនិងធ្វើតែអំពើល្អចេះជួយយកអាសារគ្នាទៅវិញទៅមក។
តើអ្នកទាំងអស់គ្នាបានធ្វើដំណើរកំសាន្តជាមួយក្រុមគ្រួសារនិងមិត្តភក្តិនៅទីណាដែល?

