ពេលវេលានៃការបង្ហាញខ្លួនទីផ្សារជួញដូររបស់សេរីកាន់តែខិតជិតមកដល់ (Serey Dex will coming SOON)

J
jame07
ថ្ងៃនេះខ្ញុំសូមបង្វែរអារម្មណ៍បងប្អូនមកចាប់អារម្មណ៍លើការអភិវឌ្ឍន៏ទីផ្សារជួញដូររបស់សេរី ឫ Serey Exchange ហើយក៏ចង់ប្រាប់បងប្អូនថាពេលវេលាដែលទន្ទឹងរង់ចាំក៏កាន់តែខិតជិតមកដល់ដែរ។ សេរីនិងបើកការធ្វើពាណិជ្ជកម្មលើការជួញដូរកាក់ **digital** ក្នុងពេលឆាប់ៗខាងមុខនេះ។ ខាងក្រោមនេះខ្ញុំនិងលើកមកបង្ហាញជូនបងប្អូនម្តងមួយផ្នែកៗ ដោយខ្ញុំមិនធ្លាប់មានបទពិសោធន៌ក្នុងការជួញដូរនេះ ខ្ញុំអាចនិងមានកំហុសខ្លះៗក្នុងការសរសេរ ហេតុដូចនេះខ្ញុំសូមការអធ្យាស្រ័យទុកជាមុន។ **ជាដំបូងខ្ញុំលើកមកបង្ហាញពីទម្រង់រឺប្រភេទនៃការជួញដូរនៅលើទីផ្សារ (Featured Markets)** ![Screenshot_2018-07-23-10-17-50.png](https://serey.io/imageupload_data/d0f5ebfffc63c2e81790bb4e932bc84449b3c996) នៅត្រង់នេះយើងអាចមើលឃើញពីសណ្ឋាននិងប្រភេទនៃការដោះដូរនិងហាងឆេងនៅលើទីផ្សារ៖ >ទី១: តម្លៃហាងឆេងនៅលើទីផ្សារ >ទី២: តម្លៃហាងឆេង ដោះដូររវាងកាក់ Digital និង USD (Ex. SRY/USD) >ទី៣: តម្លៃហាងឆេង ដោះដូររវាងកាក់ Digital និង កាក់ Digital (Ex. SRY/Other Cryptos) **ការជួញដូរ/Exchange** ![Screenshot_2018-07-22-21-11-08.png](https://serey.io/imageupload_data/db5f192251c03b6bf342a09c11d0b134bb57a897) នៅលើ Exchange នេះគឺជាការបង្ហាញក្រាហ្វិកហាងឆេងនៅលើទីផ្សារជួញដូរ។ ពេលអូសវាចុះមកក្រោមបន្តិចយើងនិងមើលឃើញប្រអប់សំរាប់ការ **ទិញ/លក់** នៅលើទីផ្សារ។ **ទិញ/BUY** ![Screenshot_2018-07-22-22-56-27.png](https://serey.io/imageupload_data/9e303170d5c8f251d5e98ab6a7a69a6ea08097fe) **លក់/SELL** ![Screenshot_2018-07-22-23-18-49.png](https://serey.io/imageupload_data/637021ed5d51d3757286588c71d6a5fcb91af48c) នៅក្នុងប្រអប់ **ទិញ/លក់** បងប្អូនឃើញនៅពាក្យ (Price, Quality, Total, Fee, Market, Balance, Highest bid, Expiration) ។ Price: កំណត់តម្លៃហាងឆេងសំរាប់ការ ទិញ/លក់ (Crypto/USD) Quality: កំណត់ចំនួននៃការ ទិញ/លក់ (USD) Total: គណនាបរិមាណនៃការ ទិញ/លក់ (Crypto/USD) Fee: ថ្លៃឈ្មួល Market: កំរៃជើងសារទីផ្សារ Balance: ទ្រព្យសកម្មដែលយើងមានក្នុងការ ទិញ/លក់ Highest bid: តំលៃហាងឆេងដែលខ្ពស់ជាងគេក្នុងការបញ្ជា ទិញ/លក់ នៅលើទីផ្សារ Expiration: កាលបរិច្ឆេកនៃការផុតកំណត់ ទិញ/លក់ លើទីផ្សារ។ នៅពេលយើងអូសចុះមកក្រោមទៀត យើងនិងឃើញប្រអប់ក្នុងការបញ្ជារ ទិញ/លក់ នៅលើទីផ្សារជួញដូរ។ **ប្រអប់ការបញ្ជាទិញ/Buy Orders** ![Screenshot_2018-07-22-22-17-21.png](https://serey.io/imageupload_data/6169d30b129c9275e9072a26f8953112361dcb04) **ប្រអប់ការដាក់លក់លើទីផ្សារ/Sell Orders** ![Screenshot_2018-07-22-23-39-56.png](https://serey.io/imageupload_data/4bf11fc32746c89a8f98eb1e5c6269b8f5d9b757) រាល់ការកំណត់តម្លៃក្នុងការបញ្ជារទិញ និងការដាក់លក់របស់អ្នកណាម្នាក់នៅលើទីផ្សារជួញដូរនិងរត់មកនៅក្នុងប្រអប់បញ្ជា ទិញ/លក់ នេះទាំងអស់។ ចំពោះតម្លៃដែលអ្នកណាម្នាក់ហ៊ានឲតម្លៃខ្ពស់ជាងគេវានិងរត់ឡើងមកខាងលើគេបង្អស់។ **ការវាស់ស្ទង់បរិមាណ/Dashboard** https://s8.postimg.cc/tdevc7qlh/2018-07-24_21.21.12.png ចំពោះទ្រព្យសកម្មទាំងអស់ដែលយើងបានធ្វើពាណិជ្ជកម្មលើការជួញដូរនិងនៅក្នុង Dashboard នេះទាំងអស់។ នៅត្រង់នេះជាកន្លែងវាស់ស្ទង់និងគណនាបរិមាណនិងតម្លៃនៃទ្រព្យសកម្មនៅលើការជួញដូររបស់យើងទាំងអស់។ **សូមអរគុណបងប្អូនសំរាប់ការអាននៃការសរសេររបស់ខ្ញុំ** @jame07

Comments

sarith71
ល្អណាស់បងខ្ញុំពិតជារំភេីបមែនទែនដែលបានឃេីញទីផ្សារជួញដូរកាក់របស់សេរី​ ។ តេីបងចូលមេីលតាមរបៀបណា? សូមជួយប្រាប់ផង
daisysun
Thank you for testing the exchange. :)
bongsina
អីយ៉ា! ដាច់ អីុនធឺនែត មួយថ្ងៃ ពេលមានវិញ ចូលមើលសេរីឃើញពត៍មានល្អយ៉ាងនេះណ៎😃👍