Serey is utilizing Blockchain technology

រឿង ខ្មោចអាប

jame07

https://s9.postimg.cc/nvy0qr1wv/2018-05-24_23.11.38.png កាលអាយុ១៧~១៨ឆ្នាំ ថ្ងៃមួយឪពុកខ្ញុំនាំទៅលេងផ្ទះបងប្អូនគាត់នៅឯព្រែកតូចជិតស្រុកស្អាង ពេលទៅដល់រសៀលម៉ោង២~៣តិច​ហើយ ក៏នាំគ្នាលើកគ្រែមកអង្គុយលេងជាមួយបងប្អូននៅខាងក្រោយផ្ទះ វាលស្រឡះល្អមានគេដាំដំណាំព្រោះមានទន្លេនៅឆ្ងាយពីនោះបន្តិច។ សំរាកបានបន្តិច ក៏នាំគ្នារៀបចំញ៉ាំបាយរួចហើយគេនាំគ្នានិយាយរឿងខ្មោចលង អារឿងខ្មោចលងនិងខ្ញុំជួបម៉ាដងពីដងដែលរាងខ្លាចៗតែទ្រាំនៅអង្គុយស្តាប់គេនិយាយ ដល់គេនិយាយដល់រឿង​អាប ខ្ញុំចាប់ផ្តើមព្រឺឆ្អឹងខ្នងប៉ះរោមដៃខ្ញាក់ៗតែនៅអង្គុយស្តាប់គេនិយាយដល់ចប់យប់ជ្រៅល្មម ហើយនាំគ្នាឡើងដេកលើផ្ទះអស់ទៅ។ ពាក់កណ្តាលយប់ស្ងាត់មេឃភ្លៀងរលឹមៗខ្ញុំក៏ភ្ញាក់ឈឺនោមរួចក៏ចុះមកក្រោមផ្ទះដើរទៅខាងក្រោយរកកន្លែងនោម ស្រាប់តែខ្ញុំឃើញភ្លើងផ្លុងៗនៅជិតមាត់ទន្លេ ដំបូងស្មានតែគេអុជចង្កៀងទុកចោលលើក្បាលទូក មួយសន្ទុះស្រាប់តែឃើញភ្លើងនិងធ្វើចលនាចុះឡើងភ្លឹបភ្លែតៗហើយវាហោះឡើងជិតពាក់កណ្តាលចុងដូងហើយចុះមកវិញ។ ខ្ញុំចាប់ព្រឺរោមដៃ២~៣ដង នឹកឃើញរឿងអាបគេនិយាយពីក្បាលព្រលប់ចាប់ផ្តើមខ្លាចបែរក្រោយរករត់ឡើងលើផ្ទះវិញ តែចិត្តចង់ដឹងថាភ្លើងអ្វី ក៏ដូរចិត្តដើរលបៗទៅកន្លែងឃើញភ្លើង ពេលទៅជិតដល់សល់ប្រហែល១៥~២០ម៉ែត្រ ម៉ែអើយពោះវៀនពោះតាន់ឡើងម៉ាចង្អេរ ថ្លើមប្រមាត់គ្រឿងក្នុងមកជាមួយទាំងអស់ ពន្លឺភ្លើងវាភ្លឹបភ្លែតធ្វើឲខ្ញុំមើលឃើញមុខវា មាត់ដុះចង្កូតកំពុងត្របាក់ខាំកង្កែបប្រលាក់ឈាមពេញមាត់ ភ្នែកឡើងក្រហម ខ្ញុំខ្លាចឡើងញ័រចង់លេចនោមតិចអីតិចខំប្រឹងទប់កុំអោយវាលេច ស្រាប់តែចង្រៃអីវា មកធ្លាយផោមពេលនឹង។ ស្រាប់តែអាបវារេភ្នែករកមើលចុះឡើង បានបន្តិចក៏ហោះវឹងទៅបាត់ ខ្ញុំតាមមើលឃើញវាទៅឆ្ងាយហើយ ក៏ត្រលប់ក្រោយបែរត់យកតែមែនទែនសំដៅមកផ្ទះ មកដល់តួរក្រោមផ្ទះដោយខ្ញុំមិនអស់ចិត្តខ្លាចវាតាមមកក៏ងាកមើលក្រោយ ឪអើយ...ស្រាប់តែវ៉ាក់អឺនិងវានៅពីខាងក្រោយខ្នងលានអណ្តាតដាក់ខ្ញុំទៀត ខ្ញុំភ័យឡើងទន់ជើងទប់លែងជាប់លេចនោមដាក់ខោជោគ ខំស្រែកអស់ម៉ាទំហឹង ឪអើយ...ជួយផងអាប ខ្ញុំក៏ដួលសន្លប់លែងដឹងខ្លួន
0.000 SRY$0.00
Global
Global

Comments