ត្រឹមមនុស្សធម្មតាម្នាក់គ្មានចំណេះអ្វី
https://s33.postimg.cc/4evme4xnz/2017-11-12_10.01.18.jpg
វានៅតែជាឃ្លាមួយដល់ពេញនិយមសំរាប់ខ្ញុំ។
>●ការមិនបៀនបៀមអ្នកដ៏ទៃ គឺជាសេចក្តីសុខមួយ។
>●ការមិនចាំតែចាប់កំហុសលើអ្នកណាម្នាក់ហើយលើកលែងរាល់កំហុសដែលគេបានធ្វើចំពោះយើង គឺជាកិរិយាដ៏ប្រពៃមួយ។
>●ការមិនដែលឈ្លានពានទៅលើអ្នកណាម្នាក់ គឺជាការបង្កើតសន្តិភាពផ្លូវចិត្តមួយ។
>●ការដែលមិនប្រៀបធៀបខ្លួនយើងទៅនិងអ្នកណាម្នាក់ គឺជាសេចក្តីស្ងប់មួយ។
>●ការដែលរមែងចេះឈឺឆ្អាលនិងអ្នកជិតខាងព្រមទាំងមនុស្សផងទាំងពួង គឺជាសន្តានចិត្តដ៏ល្អមួយ។
>●ការដែលបានធ្វើអំពើល្អចំពោះអ្នកណាម្នាក់ដោយមិនរំពឹងគិតដល់ផលតបស្នងពីគេវិញ គឺជាអំពើដែលកើតចេញពីចិត្តដ៏ប្រសើមួយ។
>●ការមើលឃើញប្រយោជន៏រួមជាងផលប្រយោជន៏ផ្ទាល់ខ្លួន គឺជាឧត្តមគតិមួយ។
>●ការដែលយើងមិនយកសេចក្តីទុក្ខមកដាក់លើខ្លួនយើង គឺជាសេរីភាពផ្លូវចិត្តមួយ។
**កាលដែលបានឃើញមនុស្សនៅជុំវិញខ្លួនរស់នៅប្រកបដោយសុភមង្គលនិងមានអ្វីៗគ្រប់យ៉ាង ខ្ញុំតែងតែកើតនូវសេចក្តីត្រេតអរ។ តែបើកាលណាខ្ញុំបានជួបអ្នកណាម្នាក់រស់នៅប្រកបដោយសេចក្តីទុក្ចលំបាក មានសេចក្តីខ្វះខាតច្រើន ខ្ញុំតែងតែមានអារម្មណ៍តានតឹងដូចខ្លួនឯងកំពុងជាប់នៅក្នុងទ្រូងដែកមួយ។ តែប្រសិនបើខ្ញុំអាចជួយគាត់បាន ក៏អាចជួយបានត្រឹមតែមួយគ្រាប្រសិនជាគាត់មិនជម្នះចាកចេញដោយខ្លួនឯងដោយក្រាញននៀលនៅក្នុងសភាពដូចនេះតទៅទៀត។** ដូចនេះយើងត្រូវដឹងថាមានតែខ្លួនយើងដែលអាចជួយខ្លួនឯងបាន។
**ត្រឹមមនុស្សធម្មតាម្នាក់គ្មានចំណេះអ្វី** @jame07

