ជំនឿ និងវិជ្ជាតម្រាដួងចិត្ត

J
jame07
https://s15.postimg.cc/kxufrcpyj/2018-05-29_23.18.47.png នៅជុំវិញពិភពលោកយើងនេះ មានជាតិសាសន៍ចំរុះជាច្រើនដែលយើងមិនបានស្គាល់អស់ ពួកគេមានទំនៀមទំលាប់ប្រពៃណីនិងជំនឿសាសនា ការគោរពបូជាខុសៗគ្នា ដូចជាសាសនាព្រះពុទ្ធ គ្រឹសសាសនានិង សាសនាម៉ូស្លីមជាដើម។ តែពួកគេមានជំនឿមួយដូចគ្នា ដោយជឿថានៅក្នុងលោកនេះពិតជាមានព្រះ ដែលតាមជួយថែរក្សាដល់មនុស្សដែលមានជំនឿនិងគោរពដល់ព្រះអង្គ។ ព្រះគឺគេសំដៅទៅលើបុគ្គលដ៏ខ្ពង់ខ្ពស់មួយរូប ដែលគេមានជំនឿយ៉ាងមុតមាំ ដែលអាចសិល្សវិជ្ជាអាចហោះហើរនិងជួយសង្រោះមនុស្សបាន ដោយព្រះអង្គបានបន្សល់ទុកនៅមន្តវិជ្ជាតម្រា សំរាប់ឲមនុស្សសិក្សារៀនសូត្រ។ ប្រជាជនខ្មែរយើងភាគច្រើនកាន់សាសនាព្រះពុទ្ធ ដោយចាត់ទុកព្រះអង្គជាបុគ្គលដ៏ប្រសើរ មិនមានអ្នកណាប្រដូចបាន ដោយព្រះអង្គចេះចាំធម៌វិន័យដោយមិនមានគ្រូបាអាចារ្យណាបង្រៀនព្រះអង្គឡើយ ដោយព្រះអង្គបានចងក្រងជាព្រះត្រៃបិដក ៨៤០០០ ព្រះធម្មក្ខន្ធទុកជាកេរ្ត៌ និងមនុស្សជាច្រើនមានជំនឿថាព្រះពុទ្ធ អាចមានសិល្ស៍ចេះហោះហើរលើអាកាសបាន។ ហើយពួកគេព្យាយាមសិក្សាមន្តវិជ្ជាតម្រាផ្សេងៗមកបង្ហាត់ដួងចិត្ត ដើម្បីអោយមានសិល្សវិជ្ជាចេះហោះហើរបានដោយពួកគេហ៊ានលះបង់គ្រប់យ៉ាងសូម្បីតែជីវិតខ្លួនឯង។ https://s15.postimg.cc/ujo07c463/2018-05-29_23.18.06.png អំពីហេតុដែលជឿក្នុងការហោះហើរដើរឯអាកាសបាននោះ មកពីសេចក្តីខ្នះខ្នែងឧស្សាហ៍ព្យាយាមរបស់មនុស្សជាមូល។ កាលមុនមួយរយឆ្នាំមកនេះ អ្នកណាមួយជឿថាមនុស្សធ្វើយន្តហោះបាន? ដែលធ្វើបាននោះមកពីមនុស្សព្រមយកជីវិតទៅប្តូរក្នុងវិធីធ្វើ ទាល់តែបានសំរេចឲឃើញប្រាកដនឹងភ្នែកយើងឥឡូវនេះ ក្នុងសម័យនេះមនុស្សព្យាយាមពិនិត្យពិគ្រោះស្វែងរកវិជ្ជាធ្វើគ្រឿងចក្រឫម៉ាស៊ីនអម្បាលម៉ាណ ក្នុងសម័យបុរាណគេក៏ព្យាយាមរកវិជ្ជាបង្ហាត់ដួងចិត្តដូច្នេះដែរ ដួងចិត្តមនុស្សមានឫទ្ធីអំណាចយ៉ាងណា ក្នុងសម័យនេះយើងមើលមិនឃើញ តែក្នុងសម័យពុទ្ធកាល គេចេះដឹងថាចិត្តដែលបានបង្ហាត់ទម្លាប់ហ្វឹកហ្វឹនយ៉ាងល្អជាទីបំផុតទៅ​ហើយ ក៏អាចនិងប្រើធ្វើអ្វីៗបានតាមប្រាថ្នា ដូចមានប្រាកដក្នុងគម្ពីរវីសុទ្ធិមគ្គ ដែលពោលអាងពុទ្ធវាចាថា "ម្នាលភិក្ខុទាំងឡាយ គថាគតមិនយល់ឃើញធម៌ណាមួយ ដែលប្រដៅទូន្មានបានដោយល្អដូចចិត្តនោះទេ"។ អំពីរឿងព្រេងផ្សេងៗ ដែលមានទាក់ទងនិង​ព្រះពុទ្ធ​សាសនានោះ រឿងទាំងនោះមិនត្រូវសង្ស័យឡើយ គ្រាន់តែជារឿងប្រៀបប្រដូច គង់មានពិតខ្លះ មិនពិតខ្លះ ព្រោះអ្នកតែងរឿងតម្រាទាំងនោះ គង់មានអ្នកតែងខ្លះលុះដោយគំនិតអគតិធម៌ ជាដង្កូវក្នុងព្រះពុទ្ធសាសនា ព្យាយាមរៀបរៀងរឿងមិនពិតមកដាក់ក្នុងព្រះពុទ្ធសាសនា ធ្វើឲទំងន់រឺតំលៃរបស់ព្រះពុទ្ធសាសនាថោកថយជាងសាសនាឯទៀត ហេតុដូច្នេះ គួយើងយកធម្មាធិដ្ឋានមកពិនិត្យមើល ដើម្បីឲចូលចិត្តសេចក្តីពិត ដែលជាខ្លឹមរបស់តម្រានោះ ព្រោះតម្រាទាំងនោះមានរឿងខ្លះតោងយកសេចក្តីបុគ្គលាធិដ្ឋានខ្លះមកប្រៀបធៀបមើលផង បើយកធម្មាធិដ្ឋានតែមួយមកពិនិត្យកាត់តម្រាទាំងនោះអស់ មុខជាគម្ពីព្រះពុទ្ធសាសនាមិនទ្រាំនៅយូរប៉ុន្មាន ព្រះត្រៃបិដក ៨៤០០០ ព្រះធម្មក្ខន្ធ ដែលយើងមានចិត្តជំនឿចាំទុកមកនឹងសល់ត្រឹមធម្មក្ខន្ធមួយ បើនិយាយដល់ប្រស្នាដែលជាសំខាន់ ដូចជាឥទ្ធិបាដិហារិយ៍នេះ គួជឿថាជារបស់មានពិតប្រាកដមែន ហើយពួកពុទ្ធសាសនិកជនក៏មានសេចក្តីជឿជាក់មកជាងពីរពាន់ឆ្នាំហើយ៕

Comments