ការមកផ្តល់ឈាមដោយស្មគ្រចិត្ត គឺជាសណ្តានចិត្តមួយដល់ប្រពៃ
http://i67.tinypic.com/jglajc.png
ថ្ងៃនេះខ្ញុំនិងមិត្តភក្តិ២~៣នាក់បានស្មគ្រចិត្តមកផ្តល់ឈាមនៅមជ្ឍមណ្ឌលជាតិផ្តល់ឈាម។
ជារៀងរាល់ថ្ងៃនៅតាមមន្ទីពេទ្យនានាមានតំរូវការឈាមជាចាំបាច់ដើម្បីជួយសង្រ្គោះដល់ជីវិតអ្នកជំងឺដែលត្រូវការឈាម ។មនុស្សរូបគ្រប់អាចផ្តល់ឈាមរៀងរាល់៣ខែម្តងសំរាប់មនុស្សប្រុសនិង៤ខែម្តងសំរាប់មនុស្សស្រី ការផ្តល់ឈាមក៏ដូចជាបានជំរុះកោសិកាឈាមចាស់បណ្តុះកោសិកាឈាមថ្មីដែល ឈាមដែលយើងបានផ្តល់ត្រូវបានថែរក្សាទុកនៅក្នុងធនាគាឈាមនិងបង់លេខកូដយ៉ាត្រឹមត្រូវសំរាប់ផ្តល់អោយមន្ទីពេទ្យនានាដែលត្រូវការឈាម ឈាមមិនអាចលក់ដូរបានឡើយ ការលក់ឈាមជាអំពើរខុសច្បាប់។ ដើម្បីទទួលបានឈាមដើម្បីជួយសង្រ្គោះអ្នកត្រូវអោយខាងមន្ទីពេទ្យចេញលិខិតបញ្ជាក់ដើម្បីយកមកបង្ហាញនៅមជ្ឍមណ្ឌលជាតិផ្តល់ឈាម។
សូមចូលរួមផ្តល់ឈាមទាំងអស់គ្នាដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមចាំបាច់។

