តើពោតខុសអី? ( មកពីថ្ងៃនិងនៅលើ facebook គេនាំគ្នាវាយប្រហារពោតពេក )
https://s33.postimg.cc/xifxdy80v/2018-06-05_21.10.25.jpg
អាណិតពោតណាស់ខ្មាស់អស់ទាំងខេត្ត
យកពោតជាហេតុបង្កជំលោះ
រឿងគេស្នេហ៍គេតែពោតរងគ្រោះ
ទីណាក៏ផុសអោយប្រយត្ន័ពោត
ពោតស្ងោរខុសអីប្រណីពោតផង
មកពីលោកបងបង្កខ្លួនឯង
ពោតឆ្អិនមិនញ៉ាំបែរយកមកលេង
ខាំញិញខែងរ៉ែងបង្អួតស្រីស្នេហ៍
ដល់ពេលបែកការណ៍ប្រហារតែពោត
យកគ្នាបញ្ឆោតដើម្បីស្នេហា
ពោតត្រូវខូចឈ្មោះព្រោះនាងកញ្ញា
គួរអនិច្ចាវាសនានៃពោត៕


