សូមស្វាគមន៍បងប្អូនសមាជិកសេរីថ្មីៗទាំងអស់

J
jame07

ជាលើកដំបូងខ្ញុំសូមស្វាគមន៍បងប្អូនសមាជិកសេរីថ្មីៗទាំងអស់ដែលទើបចុះឈ្មោះប្រើប្រាស់កម្មវិធីសេរី និងមកកាន់សហគមន៍សេរីទាំងអស់គ្នា។

   ខ្ញុំក៏សូមណែនាំខ្ញុំបាទគឺជាសមាជិកចាស់របស់សេរីម្នាក់ដែលបានចុះឈ្មោះប្រើប្រាស់សេរីតាំងពីសេរីទើបបើកដំបូងកាលពីជាងពីរឆ្នាំមុន កាលនិងមានបងប្អូនខ្មែរជាច្រើនបានចុះឈ្មោះនិងសរសេរអត្ថបទល្អៗជាច្រើនផុសនៅលើវេទិការសេរី ហើយពួកយើងបានបង្កើតការប្រកួតប្រជែងជាច្រើននៅលើសហគមន៍របស់យើង ដូចជាការប្រកួតសរសេរអត្ថបទ ប្រកួតតែងកំណាព្យ សរសេរតែងសេចក្តី សរសេររឿងខ្លីៗបែបកំប្លែង រឿងខ្មោច និងការទាយព្រឹត្តិការណការប្រកួតបាល់ទាត់ពិភពលោកជាដើម ។ល។ ហើយរាល់ការប្រកួតយើងមានផ្តល់រង្វាន់ជាកាសសេរីដល់បងប្អូនដែលធ្វើការប្រកួតឈ្នះដោយដាក់ចំណាត់លេខ ១ ២ ៣។ ខ្ញុំពិតជាមានការពេញចិត្តជាខ្លាំងតាំងពីពេលដំបូងដែលខ្ញុំបានមកកាន់សហគមន៍សេរី ព្រោះសេរីជាវេទិការប្រកួតប្រជែងភាពឆ្នៃប្រឌិតបង្កើតគំនិតថ្មីៗ ទាំងការសរសេរ និងភាពឆ្នៃប្រឌិត សម្រាប់បងប្អូននៅក្នុងសហគមន៍យើង។

   សេរីជាមោទនភាពជនជាតិខ្មែរ និងសម្រាប់ជនជាតិខ្មែរគ្រប់រូប។.

Comments

opsin

Welcome back to Serey

sarith71
ពេលនោះការប្រកួតប្រជែងសប្បាយម៉្យាងដែរ។😁