សកម្មភាពមនុស្សធម៌លើកទីមួយ ក្នុងសហគមន៍សេរី

J
jame07
សេរីគួរតែមានសកម្មភាពមនុស្សធម៌ តាមតែអាចធ្វើទៅបាន។ ក្នុងនាមជាមនុស្សជាតិដូចគ្នាទោះតិចរឺច្រើន ក៏អាច​ចែករំលែក​នូវក្តីស្រឡាញ់ ទៅកាន់មនុស្សដែលនៅជុំវិញខ្លួនយើងបាន។ ![2018-06-14 22.07.10.png](https://serey.io/imageupload_data/6c46926410ba3a8dfb2d46eea8ffc78e1f957998) ខ្ញុំ​យល់ឃើញ​ថា ជាការល្អមួយដែលបងប្អូននៅក្នុងសហគម៍បាននាំគ្នាចូលរួមធ្វើសកម្មភាពមនុស្សធម៌ក្នុងសង្គម មុននឹងធ្វើសន្និសិទកាសែតរបស់serey.io ទោះតិចរឺច្រើននឹងធ្វើឲមានការងាកមកចាប់អារម្មណ៌លើបណ្តាញសង្គមខ្មែរនិងជារបស់យើងទាំងអស់គ្នាដែលមានឈ្មោះថា **សេរី**។ នេះជាសកម្មភាពមនុស្សធម៌លើកដំបូង និងជាលើកទីមួយនៅក្នុងប្រវត្តិសាស្រ្តរបស់ បណ្តាញសង្គមសេរី ដែលមាននូវទឹកចិត្តបងប្អូនបានចូលរួម ទាំងអស់គ្នាជាមួយបងប្អូននៅសហគមន៍សេរី។ ជារៀងរាល់ថ្ងៃសេរីទទួលបានការចុះឈ្មោះប្រើប្រាស់ពីសំណាក់អ្នកប្រើប្រាស់ច្រើនឡើងៗ ទាំង​បងប្អូន​ក្នុង​ប្រទេស និងបងប្អូនខ្មែរដែលរស់នៅប្រទេសក្រៅ នេះបញ្ជាក់ឲឃើញថា សេរីកាន់តែវិវឌ្ឍន៌ខ្លួនទៅជាបណ្តាញសង្គមមួយដែលមានប្រជាប្រិយភាព វិជ្ជាជីវ: ការអប់រំផ្នែកចំណេះដឹង សីលធម៌ និងជាប្លុកដែលបានរក្សាទុកនៅផ្នត់គំនិតនិងភាពច្នៃប្រឌិត៕

Comments

skymoon
ចែកសេរីគ្នាៗ បងប្រុស 😂😂