ប្រេត " ខ្មោចចូលចិត្តសុំបុណ្យ "

J
jame07
https://s31.postimg.cc/o10xg5kbf/2018-05-18_06.12.20.png នៅក្នុងអត្ថបទនេះខ្ញុំចង់លើកឡើង អំពីបុណ្យនិងបាប និងពេលដែលមនុស្សស្លាប់ទៅ បានទៅកើតនៅកន្លែងទីទៃខុសៗគ្នា ទៅតាមអំពើបុណ្យនិងបាបដែលយើងបានសាងពេលដែលនៅរស់។ ខ្ញុំសូមលើកយកមកនិយាយអំពីប្រេត ដែលចាស់ៗគាត់តែងតែនិយាយប្រាប់កាលខ្ញុំនៅពីក្មេង។ អ្នកដែលស្លាប់ ហើយបានកើតជាប្រេត មានន័យថាអ្នកនោះពេលមានជីវិតរស់នៅមិនបានធ្វើបុណ្យសំន្សំកុសល ចូលចិត្តតែប្រព្រឹត្តអំពើបាប និងកម្មច្រើនណាស់។ ទើបពេលស្លាប់ទៅ ព្រលឹងមិនអាចទៅណាបាន ត្រូវនៅសងកម្មពៀរ ដោយទៅកើតជាប្រេត និងត្រូវដើរសុំបុណ្យពីមនុស្សដើម្បីអោយបានអស់កម្មពៀរ។ ដូចគេឯងតែងនិយាយថា ជនណាដែលបានឃើញប្រេត ជននោះជាមនុស្សមានបុណ្យ ព្រោះប្រេតនឹងមកសុំបុណ្យពីយើង។ ប្រេតមានច្រើនប្រភេទណាស់ លើកឧទាហរណ៍ដូចជាអ្នកណាដែល ចូលចិត្តជេរស្តី រឺវាយដំឪពុកម្តាយ ចាត់ទុកជាបាបដ៏ធ្ងន់ធ្ងងមួយដែលធ្វើបាបអ្នកផ្តល់កំណើតដល់យើង ដូចនេះជននោះពេលស្លាប់ទៅ ត្រូវក្លាយជាប្រេតដែលមានមុខមាត់ប៉ុនរន្ធម្ជុល នេះមកពីធ្លាប់ជេរស្តីឪពុកម្តាយ និងមានដៃជើងធំៗប៉ិនស្លឹកត្នោត ព្រោះធ្លាប់វាយឪពុកម្តាយ។ សាកគិតទៅមើល វេទនាប៉ិនណា ដែលមានមាត់ប៉ិនរន្ធម្ជុលចង់ហូបបាយម្តងៗ ត្រូវហូបម្តងមួយគ្រាប់ៗ ដៃក៏ធំទៀត ចាប់បាយម្តងមួយគ្រាប់ក៏ពិបាកដែរ ទំរាំហូបអស់មួយពេលៗត្រូវចំណាយពេលរាប់ថ្ងៃ។ ដូច្នេះហើយបានគេហាមថា កុំធ្វើបាបឪពុកម្តាយ មិនអញ្ចឹងទេ ពេលស្លាប់ទៅនិងក្លាយជាប្រេតមិនខាន។ ចំនែកជនដែលសំលាប់សត្វ កាត់ផ្តាច់ជីវិត ស្លាប់ទៅក៏ក្លាយជាប្រេតដូចគ្នា។ ដូចជាពួកធ្វើការនៅកន្លែង សំលាប់ជ្រូក មាន់។ល។ ពេលស្លាប់ទៅក៏ក្លាយជាប្រេតដែលមានរាងកាយជាមនុស្ស តែមានក្បាលជាសត្វផ្សេងៗគ្នា ដែលជននោះធ្លាប់សំលាប់។ ប្រេតមានច្រើនប្រភេទ ហើយមានកំពស់មិនដូចគ្នាទេ។ ខ្មោចប្រេតជាខ្មោចដែលមនុស្សឃើញជាញឹកញាប់ ព្រោះប្រេតត្រូវដើររកបុណ្យ ដើរសុំបុណ្យពីអ្នកនេះបន្តិច អ្នកនោះបន្តិច ដើម្បីអោយឆាប់អស់កម្ម ហើយបើកាន់តែទៅក្បែរវត្ត កាន់តែជួបប្រេត ព្រោះអ្នកដែលមកវត្ត គឺមកធ្វើបុណ្យ។ ចំពោះអ្នកដែលបានឃើញប្រេត បើអ្នកចង់រត់គេចពីប្រេត ត្រូវរត់បុកវា រត់ចូលក្រោមប្រលោះជើងប្រេត ព្រោះប្រេតមានខ្លួនខ្ពស់ពិតមែន ប៉ុន្តែស្ពឹកស្រពន់ណាស់ ទំរាំតែបែរខ្នងមក យើងរត់បានរាប់គីឡូទៅហើយ។ ចំពោះអ្នកដែលចង់ឃើញប្រេត ដើរនៅជុំវិញវិហារនៅពេលយប់ ហើយរោយបាយអង្ករទៅតាមផង លុះគ្រប់បីជុំហើយ ទើបអោយអោនមើលតាមប្រលោះជើង។ តែវិធីនេះ ខ្ញុំមិនធានាថាបានផលទេ គ្រាន់តែធ្លាប់ឮចាស់ៗគាត់និយាយប្រាប់អញ្ចឹង។

Comments

ប្រេតនៅលើលោកក៏មានច្រើនដែរបង គឺប្រេតរស់
sarith71
ខ្ញុំមិនសូវជឿរទេ​ តែខ្លាច😬
sokunthy
មិនបាច់ឃេីញក៏បានដែរបងព្រោះខ្លាចគាំងស្លាប់