រឿងហេតុចម្លែកមួយនៅសម័យអង្គរ

J
jame07
https://s7.postimg.cc/o4b8z5upn/2018-05-23_22.06.28.png កាលពីសម័យអង្គរ មានរឿងហេតុចម្លែកមួយដែលគេនិយាយតៗគ្នាថា ក្នុងរាជវាំងដែលស្តេចគង់នៅ នៅចំកណ្តាលប្រាសាទ មានប្រាង្គមាសមួយ ជារៀងរាល់យប់ស្តេចតែងឡើងទៅផ្ទុំលើប្រាង្គមាសនោះ។ អ្នកស្រុកមានជំនឿ នាំគ្នានិយាយថា នៅក្នុងប្រាង្គមាសនោះមាននាគក្បាល៩នៅទីនោះ ជាព្រះភូមិរក្សានគរ។ រាល់យប់ នាគនោះតែងតំណែងខ្លួនជាមនុស្សស្រី ហើយស្តេចត្រូវរួមផ្តេតផ្តិតនិងនាងនោះ សូម្បីតែមហេសី ឫស្នំស្និតព្រះអង្គ ក៏មិនហ៊ានចូលទៅក្នុងទីនោះដែរ។ លុះដល់មជ្ឍិមយាម ទើបស្តេចចេញមកពីនាងពស់នោះ មករួមរ័ក្សនឹងមហេសី ឫស្រីស្នំដ៏ទៃទៀតបាន។ បើបាត់នាគនោះមិននិមិត្តមកទេ នោះថាគ្រោះថ្នាក់នឹងមកដល់អាយុជីវិតស្តេចហើយ រឿងរ៉ាវអាក្រក់និងកើតឡើង។បើស្តេចមិនបានយាងចូលទៅទីនោះ មួយយប់ណាហើយពេលនោះអពមង្គល និងពិតជាកើតឡើងភ្លាមមិនខានដែរ។ https://s7.postimg.cc/nwnm2j1pn/2018-05-23_22.26.46.jpg

Comments

sokunthy
ញុមចូលចិត្តអានរឿងអាតកំបាំងណឹងរឿងចំលែកៗដែលមិនធ្លាប់លឺ