ត្រឹមមនុស្សធម្មតាម្នាក់គ្មានចំណេះអ្វី
http://i65.tinypic.com/2nlqmfb.jpg
ខ្ញុំគ្រាន់តែជាមនុស្សសាមញ្ញម្នាក់គ្មានចំណេះវិជ្ជាខ្ពង់ខ្ពស់អ្វីទេ ហើយក៏មិនប្រាថ្នាជីវិតដ៏អស្ចារ្យអ្វីដែល។
សុំត្រឹមការរស់នៅដល់ស្ងៀមស្ងាត់ជួបជុំឪពុកម្តាយបងប្អូន មិនមានសេចក្តីលោភលន់ចង់បានហួសពីសម្ថត្តភាពខ្លួនឯង មិនព្យាបាទអ្នកដ៏ទៃចូលចិត្តសម្រប់ខ្លួនរាក់ទាក់និងមនុស្សនៅជុំវិញដោយក្តីសប្បាយរីករាយនិងមានការអធ្យាស្រ័យចំពោះគ្នាទៅវិញទៅមក។ មិនចូលចិត្តនិយាយច្រើនរឺអះអាងអ្វីទាំងអស់ តែខ្ញុំមានកំលាំងចិត្តមួយដល់រឹងមាំនិងការទទួលខុសត្រូវខ្ពង់ ការចង់បានមួយគឺគ្រួសារមួយដែលស្រឡាញ់យល់ចិត្តគ្នា យល់អធ្យាស្រ័យគ្នាទៅវិញទៅមក អាចថែរក្សាគ្នាដោយភាពកក់ក្តៅដល់ចាស់ជរានិងមានកូននៅជុំវិញខ្លួន។
នេះហើយជាអ្វីដែលមនុស្សសាមញ្ញដូចខ្ញុំប្រាថ្នាចង់បាន។.

