ការប្រកាសជ័យលាភីបេក្ខជនចូលរួមប្រកួតតែងកំណាព្យអំពីសេរី

J
jame07
ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណចំពោះបេក្ខជនទាំងបួនរូប ដែលបានតបក្នុងការអញ្ញើញចូលរួមប្រកួតតែងកំណាព្យរបស់ខ្ញុំ។ ការចូលរួមរបស់បងប្អូន បានបង្កើតនូវភាពស្និតស្នាលនិងធ្វើឲសេរីកាន់តែមានសកម្មភាពរស់រវើកនៅក្នុងសហគមន៍។ ជាបន្ទាប់ខ្ញុំសូមថ្លែងអំណរគុណដល់ស្ថាបនិកសេរី ដែលបានបង្កើតបណ្តាញសង្គមមួយនេះឡើងមកសំរាប់ជាមោទនភាពជនជាតិខ្មែរទាំងអស់។ https://s22.postimg.cc/ykirxy1tt/received_208714383280397.jpg ឥឡូវខ្ញុំសូមប្រកាសឈ្មោះបេក្ខជនដែលទទួលជ័យលាភីនៅក្នុងការប្រកួត។ >☆.ជ័យលាភីលេខ១ @reacheany.art ( ១៩៩៩SRY ) >( ការតែងកំណាព្យរបស់គាត់មានអត្ថន័យនិងខ្លឹមសារ បង្ហាញពីមោទនភាពជនជាតិខ្មែរយើង ដែលអាចបង្កើតបណ្ណាញសង្គមដោយខ្លួនឯងបាន ) >☆.ជ័យលាភីលេខ២ @koy​sonin2018 ( ៤៩៩SRY ) >( កំណាព្យគាត់ខ្លី តែមានប្រជាប្រិយភាពដណ្តើមយកចំណាត់ថ្នាក់លេខ២ ) >☆.ជ័យលាភីលេខ៣ @cryptopreneur ( ២៩៩ SRY ) >( កំណាព្យរបស់គាត់មានលក្ខណ: កំប្លែងគួរឲចង់សើច តាមបែបយុវវ័យ ) សំរាប់ប្អូន @sarith71 និងទទួលបានរង្វាន់លើកទឹកចិត្តចំនួន ៤៩SRY ជាចុងក្រោយ ខ្ញុំសូមអញ្ញើញបងស្រី @reacheany.art ឡើងសូត្រកំណាព្យរបស់គាត់ ដោយថតជាវិដេអូនិងបង្ហោះនៅលើវេទិការសេរី ក្នុងនាមជាជ័យលាភីលេខ១ក្នុងការតែងកំណាព្យ៕ សូមអរគុណ

Comments

wondercury
សូមចូលរួមត្រេកអរដល់បង @reacheany.art និងបងៗទាំងពីរអ្នកផ្សេងទៀត។ ខ្ញុំសង្ឃឹមថា បងៗនឹងចូលរួមបន្ត ជាពិសេសបង@reacheany.art នឹងទទួលការយល់ព្រមបញ្ចេញសំនៀងនូវកំនាព្យដ៏ពិរោះរបស់បងស្រីណា😍
langoza
ខ្ញុំជួយអបអរសាទរ អ្នកទាំងបី🏆
sarith71
បានពិន្ទុកសូន្យទៀតហេីយខ្ញុំ...
Thank you very much brother @ jame07 for setting up this competition. I appreciate it very much. I’m very happy with this first place award winning🙏🌹😁