សុំនិយាយរឿងមួយ

J
jame07
យប់នេះដើម្បីផ្លាស់ប្តូរបរិយាកាសនៅក្នុងសេរីខ្ញុំសូមរលឹករឿងមួយកាលនៅពីក្មេងពេលទៅលេងស្រុកហើយមិត្តភក្តិបបួលទៅច្រូតជាមួយគ្នាដោយសារតែពួកវាខ្លាចខ្មោច។ ដោយវាលស្បូវនៅឆ្ងាយពីផ្ទះ ពួកខ្ញុំមានគ្នា៤នាក់យករទេះគោ២ទៅច្រូតស្បូវ ដោយដាក់ទាំងអង្ករ ឆ្នាំបាយទៅជាមួយផង ក៏បរទេះត្រឹតៗសំដៅទៅចំការស្បូវដោយកាត់តាមវត្តព្រោះមានផ្លូវតាមវត្តតែមួយ។ http://i63.tinypic.com/npi9lh.jpg លុះដល់វាលស្បូវក៏រៀបចំដាំបាយសិន រួចហើយរៀបចំសង់រោងសំរាប់សំរាកពេលថ្ងៃនិងយប់ ដល់ពេលព្រលប់ពួកម៉ាកថាភ្លេចយកកណ្តៀវមកច្រូតស្បូវ ពេលនោះពួកម៉ាកម្នាក់ទៀតថាត្រូវតែស្រូតទៅយកដើម្បីព្រឹកឡើងធ្វើការតែម្តង បើចាំព្រឹកមកដល់វិញថ្ងៃត្រង់ច្បាស់ជាខាតការងារច្រើនមិនខាន។ ហើយក៏ជំនុំគ្នាថាតើអោយអ្នកណានៅចាំរទេះអ្នកណាទៅផ្ទះ និយាយចុះឡើងក៏សំរេចអោយអាពួកម៉ាកម្នាក់មិនចេះខ្លាចខ្មោចអោយនៅចាំរទេះម្នាក់ឯង ចំនែកពួកយើង៣នាក់ទៅផ្ទះ ព្រោះតែគិតថាបើដើរកាត់វត្តតែមួយភ្លេតបាត់ខ្លាចទៅហើយ បើនៅចាំរទេះច្បាស់ជាដេកមិនលក់ទល់ភ្លឺហើយ។ ពួកខ្ញុំដើរកាន់ដៃគ្នាជាប់ព្រោះខ្លាចម្នាក់ៗរត់ចោលគ្នា ដើរមកដល់ដើមពោធដែលល្បីថាលង ក៏មិនឃើញអីក៏នាំគ្នាអរថាវាមិនអីទេ ស្រាប់តែដើរដល់គុម្ពឫស្សីមួយនៅខាងមុខស្រាប់តែខ្យល់បកវ៉ូៗ រហើយសក់ក្បាលស្រាប់តែឮសំលេងគប់ដុំដីប្រាវៗខាងក្រោយ ពេលចេញមកនាំគ្នាយកក្រម៉ាជួតក្បាលយ៉ាងណែនកុំអោយព្រឺក្បាលខ្លាចខ្មោច ដល់ឮប្រាវៗក៏នាំគ្នារត់យ៉ាងលឿន។ ចាំខ្ញុំផង ចាំខ្ញុំផង កុំអាលទៅចោលខ្ញុំ សំលេងពីក្រោយខ្នង អា២នាក់ទៀតរត់យកតែមែនទែន រត់បានឆ្ងាយតិចស្រាប់តែឃើញមនុស្ស២នាក់កាន់ភ្លើងចង្កៀងប្រេងកាតចាប់កង្កែប ព្រោះជារដូវភ្លៀង។ ឃើញភ្លើងនាំគ្នាសប្បាយចិត្តព្រោះបានជួបមនុស្ស នាំគ្នាបាត់ភ័យលុះយកដៃស្ទាបក្បាលស្រាប់តែបាត់ក្រម៉ា ចេះតែឆ្ងល់ម៉ិចបានបាត់ឈ្នួតក្បាលព្រោះជួតក្បាលតឹងណាស់ លុះយកដៃស្ទាបថ្ងាសចេញឈាមប្រុយតិចៗ ពេលនឹងបានដឹងថាពេលដើរលឿនពេកក្រម៉ាទាក់និងមែកឫស្សីទាំងមិនដឹងខ្លួន។ ដើរមកដល់អ្នកទាំង២កំពុងចាប់កង្កែបដាក់កន្ត្រក់ អ្នកកាន់ភ្លើងសួរទៅពួកម៉ាកខ្ញុំថា យីសម៉ិចក៏ហ៊ានដើរកាត់តាមនិងទាំងយប់អញ្ចឹងកន្លែងនិងខ្មោចលងណាស់។ និយាយមិនទាន់ចប់ផងអាមួយទៀតហុចកង្កែបអោយ២~៣ថាយកទៅស៊ីទៅឆ្ងាញ់ណាស់ គ្រាន់តែនិយាយប៉ុណ្ណឹងវាខាំកង្កែបស៊ីបាញ់ឈាមឆ្វាចៗចេញតាមមាត់។ គ្រាន់តែឃើញចឹងនាំគ្នាស្រែក ខ្មោចលងៗ រួចនាំគ្នារត់គ្មានងាកក្រោយទេរហូតទៅដល់ផ្ទះដេកខ្លប់ភួយរហូតទល់ភ្លឺ។.

Comments

wondercury
លួសព្រលឹងបងអើយ។បើខ្ញុំវិញជ្រុុះសក់ឈឺស្លាប់មិនខាន។ ខ្ញុំធ្លាប់ត្រូវខ្មោចលងដែរតែអត់ស្រស់ៗចឹងដូចបងទេ តែខ្ញុំភ័យ។ រាល់ថ្ងៃនេះស្មារតីនិងប្រាជ្ញាខ្ញុំថយដោយសារតែរឿងហ្នឹងគឺខ្លាចពេក។
This is the best story you wrote bro @jame07. I like it lot. នេះគឺជាដ៍អស្ចារ្យដែលបងប្រុសបានសរសេរ វសមានអត្តន័យនិងរន្ធតនិងកំប្លែង។ ខ្ញុំរងចាំមើលរឿងថ្មីៗរបស់បងថែមទៀតណា។ សូមអគុណទុកជាមុន
sarith71
រឿងពិតឫក៏រឿងប្រឌិតបង
bongklar
គេលេងសៀកសុីកង្កែបមែនបង? ស្រស់ៗម៉េស