តើអ្វីទៅជាការបោកប្រាស់នៅក្នុងវិស័យជួញដូរលុយអេឡិចត្រូនិច?
https://i.postimg.cc/y8pnxRzF/Bitcoin-1-696x368.png
ជនខិលខូចតែងតែមានល្បិចកលគ្រប់រូបភាពក្នុងការបោកប្រាស់ធ្វើអោយយើងក្លាយជាជនរងគ្រោះរបស់ពួកគេ។ អ្វីដែលច្រើនកើតឡើងកន្លងមក គឺជនបោកប្រាស់ទាំងនោះ បានបើកក្រុមហ៊ុនជួញដូរលុយអេឡិចត្រូនិចខុសច្បាប់ដោយលួចលាក់រួចហើយអោយបក្សពួករបស់គេដើរឃោសនាអូសទាញមនុស្សមួយចំនួនអោយដាក់លុយចូលជាមួយពួកគេដើម្បីធ្វើការវិនិយោគលុយអេឡិចត្រូនិច ដែលភាគច្រើនពួកគេប្រាប់ថាវិនិយោគទៅលើ bitcoin ដោយពួកគេអួតអាងថាបើដាក់លុយវិនិយោគដឹងតែចំណេញបានលុយច្រើនរហូតដល់ ២០០% ក្នុងមួយខែ។ នៅតាមប្រទេសនានា តែងតែកើតឡើងនូវការបោកប្រាស់តាមបែបបើកក្រុមហ៊ុនវិនិយោគលុយអេឡិចត្រូនិចនេះជារឿយ ដូចជាប្រទេសថៃនិងប្រទេសវៀតណាមជាដើម ដោយទំហំទឹកប្រាក់នៃការបោកប្រាស់មានចំនួនរាប់រយលានដុល្លា ក្នុងរូបភាពដាក់លុយអោយក្រុមហ៊ុនធ្វើការវិនិយោគអោយ យើងចាំទទួលយកតែប្រាក់ចំណេញដោយមិនមានហនិភ័យ យើងនិងងាយក្លាយជាជនរងគ្រោះ ប្រសិនបើយើងមានចិត្តលោភលន់ដោយខ្វះការពិចារណា។ នៅពេលដែលពួកគេអូសទាញមនុស្សដាក់លុយបានកាន់តែច្រើន ពួកគេនិងលួចបិតក្រុមហ៊ុនរួចនាំគ្នារត់គេចខ្លួនបាត់អស់ដោយនាំយកទៅជាមួយពួកគេនូវលុយដែលពួកគេបោកប្រាស់បានពីជនរងគ្រោះ។
ដោយសារតែមានការបោកប្រាស់នេះកើតឡើងជាញឹកញាប់ដូច្នេះហើយទើបមនុស្សមួយចំនួនតែងតែគិតថាការជួញដូរលុយអេឡិចត្រូនិចសុទ្ធតែជាការបោកប្រាស់។ តែប្រសិនបើយើងធ្វើការសិក្សារស្វែងយល់ដឹងអោយបានច្បាស់ពីការជួញដូរលុយអេឡិចត្រូនិច យើងនិងបានយល់ថាអ្វីជាការជួញដូរពិតប្រាកដនិងអ្វីជាការជួញដូរបោកប្រាស់។
https://i.postimg.cc/4Nd9dS4S/2018-09-07_19.31.48.png
ទីផ្សារជួញដូរលុយអេឡិចត្រូនិចរបស់សេរី ដែលបើកក្នុងពេលឆាប់ៗនេះនិងក្លាយជាទីកន្លែងដែលយើងអាចស្វែងយល់ពីរបៀបជួញដូរជាលក្ខណ:សកលនិងបង្ហាញអោយយើងស្គាល់ពីឈ្មោះនិងតម្លៃនីមួយៗរបស់លុយអេឡិចត្រូនិច៕

