ក្តីស្រមៃកាលយុវវ័យ

J
jame07
កាលខ្ញុំនៅវ័យក្មេង ខ្ញុំតែងតែមានក្តីស្រមៃមួយចង់ក្លាយជាកងទ័ពការពារព្រំដែនរឺកងទ័ពនៅសមភូមិមុខ។ ដោយសារតែនិស្ស័យចូលចិត្តផ្សងព្រេងនិងមានឪពុកជាមេទ័ពម្នាក់ ហេតុនេះហើយទើបខ្ញុំប្រើជីវិតរស់នៅជាមួយកូនទាហ៊ានរបស់ឪពុកខ្ញុំតាំងពីតូចៗមក និងចេះប្រើប្រាស់គ្រឿងសឹកមួយចំនួនផងដែល។ ពេលដែលពេញវ័យប្រលងជាប់បាក់អ្វីៗក៏ប្រែប្រួល ដោយសារជំងឺត្រចៀកខ្ញុំក៏ក្លាយជាមនុស្សពិការត្រចៀកស្តាប់អ្វីលែងឮទាំងអស់។ ហេតុនេះហើយក្តីបំណងរបស់ខ្ញុំក៏មិនអាចសម្រេចបាន ខ្ញុំក៏សម្រេចជ្រើសរើសយកអាជីពអ្វីមួយផ្សេងទៀតដើម្បីអាចរកប្រាក់កំរ៉ៃសម្រាប់ការចំណាយផ្សេងៗប្រចាំថ្ងៃ។ ![image](https://img.esteem.ws/q0p2qnvobe.jpg) ថ្ងៃមួយខ្ញុំផ្តើមមានអារម្មណ៍ល្អនៅពេលដែលឃើញកាមេរ៉ាមួយគ្រឿងនៅលើតុ ខ្ញុំក៏ញញឹមរួចហើយក៏ដើរសំដៅទៅរកវា។ ចាប់វាលើកឡើងនិងចាប់ផ្តើមមើលម្តងមួយចំនុចដែលមាននៅលើតួរកាមេរ៉ា។ ខ្ញុំក៏ចាប់ផ្តើម មានចំណង់ចំណូលចិត្តថតរូបបែបទេសភាពនានា និងសំណង់អគារផ្សេងៗនៅតាមដងវិថី បន្ទាប់មកខ្ញុំក៏ចាប់ផ្តើមរៀនថតរូបយកជំនាញជាអ្នកថតរូបអាជីពរហូតមកដល់សព្វថ្ងៃ៕ ![image](https://img.esteem.ws/71syc4s9i0.jpg)

Comments

This is 100% plagiarized and you have been flagged. Please write original post to prevent being flagged ![Screenshot_20190221-162126.png](https://serey.io/imageupload_data/d2a6648abb59c0c4ef97bffe7fec9763df26ea92)
Excellent post, @jame07!