ដំណក់ទឹកដែលមានតម្លៃបំផុតនៅក្នុងលោកគឺដំណក់ទឹកភ្នែក ! វាមានជាតិទឹកត្រឹមតែមួយភាគរយទេ ប៉ុន្តែមានបង្កប់ដោយមនោសញ្ចេតនាដល់ទៅ៩៩%។
១-កុំធ្វើឲ្យអ្នកដទៃស្រក់ទឹកភ្នែកដោយសារអ្នក។
២-កុំស្រក់ទឹកភ្នែកឲ្យគេអាណិត លោកនេះគ្មានអ្នកណាស្រឡាញ់យើងជាងខ្លួនឯងទេ។
៣-កុំស្រក់ទឹកភ្នែកដែលធ្វើឲ្យខ្លួនឯងទន់ខ្សោយ ត្រូវស្រក់ដើម្បីដូរយកភាពខ្លាំងមកឲ្យខ្លួនឯងវិញ ស្រក់ដោយការតាំងចិត្ត។
៤-ទឹកភ្នែកដែលស្រក់ដោយក្តីមេត្តា គឺមានតម្លៃណាស់ វាជាការជួយរំលែកទុក្ខអ្នកដទៃផង ជួយពង្រីកសេចក្តីស្រឡាញ់និងការយល់ដឹងពីការឈឺចាប់របស់មនុស្សសត្វផង។
Comments