ការបង្ហាញពីទឹកចិត្ត គឺត្រូវត្រៀមខ្លួនរួចជាស្រេចដើម្បីបោះបង់ចោលគំនិតមើលងាយវាយតម្លៃមនុស្សដូចគ្នា ដើម្បីជាការភ្ញាក់រលឹកបំបែកចេញពីភាពវង្វេងក្នុងការមានះប្រកាន់និងការបំភាន់របស់ធម្មជាតិ ។ រក្សាជីវិតរស់នៅឲ្យបានល្អ គឺជាការសម្តែងការដឹងគុណដល់មាតាបិតាដឹងគុណដូនតា ដឹងគុណចក្រវាឡ បើយល់ន័យនេះអ្នកនឹងបោះចោលទស្សនៈផ្ទាល់ខ្លួនរបស់អ្នកចំពោះមនុស្សជាមិនខាន ។ ភាសាបេះដូងគេមិនចាំបាច់ត្រូវការចំណេះដឹងទូលំទូលាយយកមកបកប្រែវានោះទេ នៅពេលអ្នកចាប់ផ្តើមយល់ថា សត្រូវរបស់អ្នកក៏កំពុងតែរងទុក្ខដូចអ្នកដែរ ហើយអ្នកមិនមានចិត្តត្រេកអរ នេះគឺជាការចាប់ផ្តើមការយល់ដឹងពីការពិតរបស់អ្នកហើយ ។
Comments