មិត្តពិត លះបង់ជួយប្រាកដ ! មិត្តតែមាត់ លះបានតែសម្តី ...
លើលោកនេះ គ្មាននរណាដែលមិនមានមិត្តនោះទេ គ្រាន់តែថា ជាមិត្តល្អពិតដែរឬយ៉ាង÷
សូមមិត្តអ្នកស្រលាញ់អំណាន អានជាមួយខ្ញុំដូចតទៅ៖

-(គតិលោក)
រសៀលមួយ មានពពែ?មួយក្បាលកំពុងរត់លេងលើជំរាលភ្នំ ស្រាប់តែមានឆ្កែចចកមួយក្បាលលោតចេញពីដើមឈើបម្រុងស៊ីពពែ?។
– ពពែ?ខំរត់ផង យកស្នែងតតាំងផង ស្រែកខ្លាំងផងដើម្បីឲ្យមិត្តភក្រ័មកជួយ…
– គោ? ក្រឡែកទៅឃើញចចកក៏ រត់បាត់ទៅ
– សេះ? ឱនមើលឃើញចចកក៏ ដាក់មេផាយបាត់ទៅ
– សត្វលា បានឈប់បន្តិច ដឹងថាមានចចក ក៏លួចចុះពីភ្នំស្ងាត់ៗបាត់ទៅ
– ជ្រូក? ដើរកាត់ គ្រាន់តែឃើញចចក បោលចុះពីភ្នំបាត់ទៅ
– ទន្សាយ? គ្រាន់តែស្តាប់ឮថាចចក រត់លឿនដូចជាព្រួញបាត់ស្រមោលឈឹងទៅ
– ឆ្កែ? នៅឯជើងភ្នំ គ្រាន់តែឮសំឡេងពពែស្រែកសុំជំនួយភ្លាម ក៏ប្រញាប់រត់ឡើងភ្នំទៅជួយមិត្តដោយមិនគិតពីគ្រោះថ្នាក់អ្វីទាំងអស់ លោតទៅខាំបំពុង ក ចចក ចចកឈឺក៏ស្រែកយ៉ាងខ្លាំង ឆ្លៀតពេលឆ្កែកំពុងដង្ហក់ ក៏រត់គេចខ្លួនទាំងភ័យខ្លាចបាត់ទៅ។
– ពពែ?ត្រឡប់ដល់ផ្ទះវិញ មិត្តភ័ក្រទាំងអស់បានមកសួរសុខទុក្ខ
– គោ?និយាយថា៖ ម៉េចមិនប្រាប់ខ្ញុំ ស្នែងរបស់ខ្ញុំអាចចាក់ពោះវាឲ្យធ្លាយចេញពោះវៀនមកក្រៅបានណា!
– សេះថា?៖ ម៉េចមិនប្រាប់ខ្ញុំ ជើងខ្ញុំអាចធាក់វាឲ្យធ្លាយខួរបានណា!
– សត្វលាថា៖ ម៉េចមិនប្រាប់ខ្ញុំ សំឡេងខ្ញុំអាចធ្វើឲ្យវាភ័យបែកប្រមាថបានណា!
– ជ្រូកថា?៖ ម៉េចមិនប្រាប់ខ្ញុំ ខ្ញុំនឹងឈ្មុសវាឲ្យរមាលធ្លាក់ពីលើភ្នំបានណា!
– ទន្សាយថា?៖ ម៉េចមិនប្រាប់ខ្ញុំ ខ្ញុំរត់បានលឿនអាចទៅផ្តល់ដំណឹងឲ្យបងប្អូនយើងដឹងបានណា!
ពួកគេនាំគ្នាស្រែក ធ្វើជាឆោឡោម្តងម្នាក់ៗ មានតែសត្វឆ្កែទេដែលនៅស្ងៀមមិនចេញស្តី។
_(គតិធម៌)
មិត្តភាពពិតប្រាកដមិនត្រូវការសម្តីពិរោះពិសារនោះទេ ប៉ុន្តែនៅពេលដែលចាំបាច់ គឺជាអ្នកហុចដៃចាំជួយទាញអ្នកនោះហើយ ។ ហើយអ្នកដែលធ្វើឲ្យយើងសប្បាយចិត្តរាល់ថ្ងៃខ្លះ ក៏មិនប្រាកដថាគេជាមិត្តពិតប្រាកដរបស់អ្នកឡើយ។
សម្រង់អត្ថបទនិទានចេញពី page_ពុទ្ធិ_ -គំនិត-
ដោយយល់ថាជាផ្នែកអប់រំមួយដែរ សម្រាប់ក្តីរំពឹងរបស់សតិញាណ ដើម្បីឃុំគ្រងដំណើរលើវិថីជីវិត ដ៏សែនវែង ដាក់ចិត្តដាក់ប្រាណ សាងប្រយោជន៍រួមជាមួយមិត្តដោយគាប់ប្រសើរ។
ជនណាមិនលះបង់គ្នាចោល ក្នុងកាលមិត្តមានក្តីអន្តរាយ ក្តីវិនាស ទុរភិក្ស ក្នុងកាលរាស្ត្របះបោរ ក្នុងទ្វារព្រះរាជា និងក្នុងព្រៃស្មសាន ជននោះលោកចាត់ថាជាផៅពង្ស ។
មានមិត្តពិតម្នាក់ប្រៀបដូចជាមានទេវតានៅជាមួយអ្នកដូច្នោះដែរ៕
《<<<<<<<<<■>>>>>>>>》
ប្រមូលរៀបរៀង និងកែសម្រួល =រ៉ាសា

