សុភមង្គលពិត ក្នុងគ្រួសារ
ក្រៅតែពីការមិនប្រព្រឹត្តឆ្គាំឆ្គងចំពោះភរិយាស្វាមីអ្នកដទៃហើយនោះ យើងក៏គួរតែធ្វើខ្លួនជាភរិយាស្វាមីដ៏ល្អផងដែរ ពោលគឺជាភរិយាស្វាមីដែលមិនផិតក្បត់គ្នា ស្មោះស្ម័គ្រនឹងគ្នា អនុគ្រោះដល់គ្នាដោយមេត្តាករុណា ព្រោះមុននឹងចាប់ដៃគ្នាសាងគ្រួសារជាភរិយាស្វាមី គឺផ្តើមដោយសេចក្តីស្រលាញ់ ដូច្នេះចូររក្សាក្តីស្រលាញ់នេះឲ្យបានស្ថិតស្ថេរគង់វង្សតទៅ បើទុកណាជាមានបញ្ហាអ្វីកើតឡើងក៏ដោយ។
មនុស្ស មិនមែនជាសត្វខ្វះស្មារតីក្នុងការទទួលខុសត្រូវនោះឡើយ ដូច្នេះហើយ ការគោរពស្រលាញ់គ្នា ការអនុគ្រោះឲ្យគ្នាប្រកបដោយទឹកចិត្តព្រហ្មវិហារធម៌ត្រូវតែមានឲគ្នាទៅវិញទៅមក។ មិនមែនថាយើងមិនចេះឈ្លោះទាស់ទែងគ្នានោះទេ ដូចឆ្នាំងនិងគ្របអញ្ចឹង នឹងមិនឲ្យលឺសម្លេងប៉ះទង្គិចគ្នាដូចម្តេចបានទៅ តែដើម្បីសុភមង្គលក្នុងគ្រួសារ តែងតែទាមទារឲមានសេចក្តីអត់ធន់ជានិច្ច ព្រមដោះស្រាយបញ្ហាដោយសន្តិវិធី ដោយការគោរពគ្នា ពិសេសបំពេញនូវតួនាទីរបស់ខ្លួនក្នុងភាពជាភរិយាស្វាមីរៀងៗខ្លួន ហើយបង្កើនក្តីគោរពស្រលាញ់ ដោយមិនផ្តោតតែទៅលើរូបសម្ផស្សស្រស់ស្អាត ឬទ្រព្យសម្បត្តិមហាសាលនោះទេ។
បើទុកណាជារូបសម្ផស្សប្រែប្រួលទៅ គ្រួសារខ្សត់ទ្រព្យសម្បត្តិ ក៏ប៉ុន្តែ ក្តីស្រលាញ់ ភាពកក់ក្តៅ ការយកចិត្តទុកដាក់ និងការផ្តល់កម្លាំងចិត្ត នៅតែបន្តផ្តល់ឲ្យគ្នាជានិច្ចនិងជារហូតតទៅ ទាំងអស់នេះហើយដែលធ្វើអោយជីវិតគ្រួសារ អាចរស់នៅជុំគ្នាបានយូរអង្វែងប្រកបដោយសុភមង្គលជារៀងរហូត...។
(សូមជូនពរ ជីវិតអាពាហ៍ពិពាហ៍គ្រប់គ្នា បានប្រកបតែសុភមង្គល)

