Serey is utilizing Blockchain technology

ជីវិតហាយសូ ប្រែន​ &ជីវិតហាយសូ ប្រេត

I

imrasa

![FB_IMG_1536833861812.jpg](https://serey.io/imageupload_data/4d563f42820a4e51b2ec08fdcb147b52bbbf970c) មនុស្សសម័យបច្ចុប្បន្ន​ មានការចាប់អារម្មណ៍​យ៉ាងខ្លាំងចំពោះសម្ភារនិយមខាងក្រៅ​ ខុសពីសម័យមុន​ដែលមនុស្សមានការចាប់អារម្មណ៍ពីបញ្ហាផ្លូវចិត្ត​ច្រើនជាង។ ដោយហេតុផលដូច្នេះ​ ទើបមនុស្ស​បច្ចុប្បន្នបានព្យាយា​មលម្អខ្លួនប្រាណដោយរបស់ទំនើប​ ថ្លៃៗនិងមានគុណភាព​ មានការទទួលស្គាល់ជាទូទៅ​ ភាសាទំនើបគេហៅថា​ របស់ប្រែន​ ការធ្វើដូច្នេះ ដោយសារតែគេយល់​ថា វាអាចជួយលើកតម្លៃខ្លួនប្រាណគេ​ អោយកាន់តែមានតម្លៃឡើង​ ។ វាជារឿងល្អហើយ​ ដែលមនុស្សគ្រប់រូបចង់បានតម្លៃសម្រាប់ខ្លួន​ តែនៅឆកល្វេងចំណុចមួយទៀតដែលគ្រប់គ្នាមិនសូវគិតនោះគឺ​ ការធ្វើខ្លួនឯងអោយក្លាយទៅជាមនុស្សប្រែន​ផង​ ជាមនុស្សប្រែនដែលមានគុណធម៌​ សង្គមមនុស្សល្អទទួលស្គាល់​ ហើយមានតម្លៃជាសាកល​ទូទៅ​ ព្រោះបើមិនដូច្នោះទេ​ ទោះជារបស់គ្រប់យ៉ាងជុំវិញខ្លួនសុទ្ធតែជារបស់ប្រែនយ៉ាង​ណា​ក៏ដោយ​ ក៏មិនអាចយិតយោងខ្លួនអោយក្លាយទៅជាមនុស្សប្រែនបានដែរ​ ក្រៅតែពីមិនអាចហៅថា​ មនុស្សប្រែនបានហើយ​នោះ គេបែរជាអាចហៅថា​ មនុស្សប្រេតទៅវិញ។ ប្រេតជាជំពូកសត្វម៉្យាង ដែលមានការស្រេកឃ្លានអាហារជាប្រចាំ ហើយកាន់តែស៊ី កាន់តែឃ្លាន សត្វប្រភេទនេះកើតចេញពីចំណង់មិនចេះគ្រប់ ។នរណាក៏អាចក្លាយជាប្រេតបានដែរ ឲតែមានការលោភលន់ ចង់បានពេក ហើយហ៊ានលួចរបស់អ្នកដ៏ទៃ ហ៊ានបោកប្រាស់ កេងប្រវ័ញ្ច កុហក់ ញុះញង់ ឈ្នានីស ធ្វើយ៉ាងម៉េចឲតែបាន នៅអ្វីដែលខ្លួនប្រាថ្នា ។ លោភពេក ហ៊ានក្លែងបន្លំទំនិញ គេចពន្ធដារ រំលោភសិទ្ធបញ្ញា រកស៊ីខុសច្បាប់ លក់ថ្នាំញៀន មិនខ្វល់ពីសុខភាពស្មារតីរបស់គេ ខ្លះសូម្បីតែមិត្តខ្លួនឯងក៏ដាក់ថ្នាំ លួចយកម៉ូតូ យកទូរស័ព្ទដែរ ដោះខ្សែក ខ្លះចាប់ក្មេងស្រីតូចច្រមុចក្នុងទឹកដោះយកក្រវ៉ិល មិនស្រណោះជីវិតគេ ធ្វើយ៉ាងម៉េច ឲតែបានលុយ យកមកបំពេញឲសេចក្តីលោភលន់របស់ខ្លួន។ បរិបទសង្គមថ្មី យុវវ័យជំនាន់ថ្មី អ្នកក្រខំប្រឹងធ្វើខ្លួនឲដូចអ្នកមាន ឯអ្នកមានខំធ្វើខ្លួនបង្អួតអ្នកក្រ ចំណុចនេះហើយដែលយុវជនខ្លះ មិនទាន់ទាំងចេះរកលុយខ្លួនឯងផង ជ្រួលជ្រើមចង់តែប្រើរបស់ប្រែនៗ ហាយសូតាមពួកម៉ាក ចូលញ៉ាំបាយសុតតែហាងប្រែន ថ្លៃៗ សំលៀកបំពាក់ឡូយឆើតឆាយ ធ្វើខ្លួនឲជាបន្ទុករបស់ឪពុកម្តាយ ចំណែកឪពុកម្តាយ គាត់រកមិនបានក៏ទៅខ្ចីបុលធនាគា មិនគ្រប់គ្រាន់ទៀតក៏បង្កើតការងារមិនសុចរិតផ្សេងៗដោយសាតែចង់បំពេញចំណង់របស់កូនហាយសូនោះឯង។ ត្រង់ណាដែលជាគុណសម្បត្តិនៃប៊្រែន វាគ្មានទេ គ្រាន់តែជាការរវើរវាយតាមចំណង់ ហើយក៏ដេញតាមទៅ ដោយសំគាល់ថា ធ្វើបែបហ្នឹងជាមនុស្សទាន់សម័យ តែដេញយ៉ាងណាក៏មិនទាន់ដែរ កាន់តែដេញ កាន់តែដុនដាប ហើយនិងត្រូវដួលសេដ្ឋកិច្ច ព្រមទាំងដួលនូវកុសលធម៌ទៀតផង ។ សូមបងប្អូនភ្ញាក់ពីការទ្រមក់ ដែលជាការដេកលក់ក្នុងដំណេកត្រេកត្រអាលគ្របសង្កត់ចិត្ត សូមភ្ញាក់ឡើងវិញ។ ពាក់ស្បែកជើងផ្ទាត់មួយគូ 3$ ខុសប្លែកអីនិងស្បែកជើងផ្ទាត់មួយគូ 40$ 50$ 60$ ថ្លៃប៉ុណ្ណាក៏នៅតែស្បែកជើងផ្ទាត់ដដែលទេ របស់ថ្លៃវាមិនបានបញ្ជាក់នូវភាពថ្លៃរបស់យើងឡើយ។ ទង្វើដែលយើងប្រព្រឹត្តធ្វើ ទើបអាចបញ្ជាក់ពីអត្តចរិត បុគ្គលិកលក្ខណៈថាជាមនុស្សថ្លៃថ្នូរឬជាមនុស្សថោកទាបទៅបាន។ ឯចំណែកវត្ថុប្រើប្រាស់ សម្ភារៈទាំងអស់គឺផលិតដោយស្នាដៃមនុស្ស គឺដើម្បីបំរើដល់សេចក្តីត្រូវការ ឲមានភាពងាយស្រួលដល់មនុស្សប៉ុណ្ណោះ មិនមែនយកមកបង្កើនចំណង់ បង្វក់ស្មារតី រហូតបាត់បង់ក្តីសុខម្តាយឪពុក និងក្តីសុខពិតប្រាកដរបស់ខ្លួននោះទេ។ ---------***------- -អ្នកមានហាយសូ របស់ផ្លាស់ប្តូរ គ្មានឡើយបញ្ហា ប៊្រែនៗថ្លៃៗ យប់ថ្ងៃឡើងផ្សារ ធ្វើខ្លួនហ៊ឺហា សាកសមទាំងអស់ ។ -តែកូនអ្នកក្រ ច្បាស់ជាវ័នក បើនៅតែស្មោះ របស់ប៊្រែនទៀត និងឆ្លៀតកាយគាស់ កើបយកទាំងអស់ លុយកាក់ពុកម៉ែ ។ ៛ /$ $😢😢😢 [ហាយសូរ ជាវក្យស័ព្ទរបស់អរិយប្រទេសលោកខាងលិច] 13-09-2018
0.000 SRY$0.00
Global
Global

Comments