ការងារល្អ ជីវិតក៏ល្អប្រសើរ

I
imrasa
ចូរអ្នកធ្វើការងារប្រកបដោយភាពសុចរិត ថ្លៃថ្នូរ និងស្មោះត្រង់ ដាច់ខាតកុំស៊ីសំណូកសូកប៉ាន់ ឬធ្វើការងារមិនពេញកម្លាំង មិនសមតម្លៃប្រាក់ខែដែលទទួលបាន ចូរមានស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើការងារដោយម៉ត់ចត់ហ្មឺងម៉ាត់ និងចូរកុំធ្វេសប្រហែសអោយសោះ ត្រូវចាត់ទុកថា​ ការងារគឺជាជីវិតរបស់ខ្លួន ព្រោះតម្លៃការងារគឺជាតម្លៃជីវិត។ ធ្វើការមិនបានល្អឈ្មោះថាធ្វើអោយជីវិតគ្មានតម្លៃ តែបើធ្វើការបានល្អនោះជីវិតក៏នឹងមានតម្លៃទៅតាមនោះដែរ ព្រោះមានអ្នកសរសើរ លើកតម្កើង និងអោយតម្លៃ ព្រមទាំងបានជាទីត្រូវការ នៃស្ថាប័នការងារទាំងឡាយផង។ លើសពីនេះចូរអ្នកបង្កើនសមត្ថភាពអោយកាន់តែខ្ពស់ រស់អោយកាន់តែថ្លៃថ្នូរ យកនិស្ស័យគុណធម៌ជាមាគ៌ាសម្រាប់ជីវិត យកព្រហ្មវិហារធម៌ជាមេត្រីភាព ដាក់ខ្លួនអោយទាបបន្សាបមានៈ យកឈ្នះសត្រូវដោយអហិង្សា ខន្តី ដាច់ខាតកុំបង្កជម្លោះ ព្រោះនាំតែភាពខាតបង់ប៉ុណ្ណោះ គ្មានចំណេញអ្វីឡើយ។ ____________ខ្ញុំ​ ចារ​ សំសារ៉ូន​ សន្តិបាលភិក្ខុ_______![Rasa13.jpg](https://serey.io/imageupload_data/21183ad2d68e83086687883abf9ac44e4f44439a)#គួរចាំថា ការងារអ្វីក៏ដោយ មិនថោកទាបទេ បើការងារនោះប្រកបដោយ ភាពសុចរិត គឺរឹងរឹតតែថ្លៃថ្នូរសម្រាប់ជីវិតទៅវិញទេ ។

Comments

wondercury
ត្រឹមត្រូវណាស់តេជគុណ