Serey is utilizing Blockchain technology

វត្តសំរោងក្នុង មានវ័យចំណាស់ជាងគេនៅខេត្តបាត់ដំបង មានប្រវត្តិជាង៣០០ឆ្នាំហើយ

I

imrasa

![RASA 878458 copy copy copy.jpg](https://serey.io/imageupload_data/aeaa675526191de300a982df16b021447fc2c54c) បើយើងធ្វើដំណើរពីក្រុងបាត់ដំបង រ៉បស្ទឹងសង្កែត្រើយខាងកើត តាមផ្លូវក្រាលកៅស៊ូ និងមានម្លប់ត្រជាក់ ត្រឈឹងត្រឈៃដោយរុក្ខជាតិសងខាងផ្លូវ។ ពេលជិតទៅដល់វត្ត ទោះជាមិនបានញ៉ាំបាយក៏ដោយ ក៏មាននំម្យ៉ាងអាចជំនួសបាយបានឆ្អែតគ្រាន់បើដែរ។ ហើយនំប្រភេទនោះបងប្អូនខ្មែរ អ្នកខេត្តបាត់ដំបង គាត់លុបពាក្យនំចេញ គឺមិនទម្លាប់ហៅ ហៅត្រឹមឈ្មោះថា<< ក្រឡាន>> ទាំងនេះគ្រាន់តែចង់បង្ហាញខ្លះៗនៅតំបន់វត្តសំរោងក្នុង។ បន្តអត្ថបទតទៀត ដែលនិយាយអំពីវត្ត វិញម្តង![FB_IMG_1536485073193.jpg](https://serey.io/imageupload_data/ca151e7065cafb4dce2815f57aab58ed8e8b3431) *វត្តសំរោងក្នុង គឺជាទីអារាមដែលមានអាយុកាលចំណាស់ជាងគេក្នុងខេត្តបាត់ដំបង វត្តនេះមានទីតាំងស្ថិតនៅខាងជើងឆៀងខាងកើត នៃក្រុងបាត់ដំបងក្នុងភូមិសំរោងក្នុងឃុំសំរោងក្នុង ស្រុកឯកភ្នំ ។ មានចំងាយប្រមាណ ៥.៧៧ គ.ម ដោយគិតចាប់ពីសាលាខេត្តបាត់ដំបងរហូតទៅដល់វត្ត ។ វត្តសំរោងក្នុងបានកសាងឡើងនៅឆ្នាំ ១៧០៧ ដោយលោកធុត្តុង្គជ័យជាអាស្រម ។ ![11 (1).jpg](https://serey.io/imageupload_data/5afd6a7d337324a1307a785c5524b726573c057c). ![8 (2).jpg](https://serey.io/imageupload_data/ffdfa83d324b60ad80a8bff948a6233a063b48cb). ![11 (2).jpg](https://serey.io/imageupload_data/6400f9551ae4a4a3dfdfc8643fccc7ff300f61bc) សំរោងក្នុងគឺជាឈ្មោះដើមឈើដែលដុះនៅទីនោះដ៏ធំមួយដើម ដែលមានអង្គត់ ផ្ចិត ២ ម៉ែត្រ ហើយជាកន្លែងតាំងអាស្រមរបស់លោកធុត្តុង្គជ័យ ហើយបន្ទាប់មកក៏មានព្រះសង្ឃ សិស្សគណជាបន្តបន្ទាប់មក គឺ ជាទីសក្តិសិទ្ធដែលសំរេច គោលបំណងនសការបន់ស្រន់តាមអបិយជំនឿរបស់អ្នកមុខ អ្នកការ និង ប្រជាពលរដ្ឋទាំងអស់ រៀងដ៏ រាបមកដល់ សព្វថ្ងៃនេះ ។![1 (5).jpg](https://serey.io/imageupload_data/5f369d05639748738292c895af2a8c71f2b51a4e) Wat Samrong Knong is one of the oldest pagodas in Battambang Province. It is located in the northeast part of the provincial town of Battambang, in Sarong Knong Village,Sarong Commune, Eke Phnom District, It is approximately 5.77 km from Battambang Provincial town. It was built in 1707 by Mr. Thudong Chey as a hermitage, Until 1887, under Preah Monivisong, a brick temple was built, Samrong is the name of a big tree that grew on the pagoda grounds with a diameter of two meters. It was a hermitage of Thudong Chey and monks and scholars later lived there. It has been a sacred place for the officials and people to pray for their wishes to be fulfilled according to their beliefs.![1 (1).jpg](https://serey.io/imageupload_data/f12a240674314f6abf0eda050b05c9bc8bda6749)រូបព្រះវិហារមុខ-ក្រោយ-ឆ្វេង-ស្តាំ![1 (3).jpg](https://serey.io/imageupload_data/dfabedfae9562c780262fd10060e139f7f3de650)![5.JPG](https://serey.io/imageupload_data/ec91075a7f5ea2691ac24c199b583291b71a1365)![6.jpg](https://serey.io/imageupload_data/2ea9f23d466084b920340896c8be78297c58efd1). ![1 (2).jpg](https://serey.io/imageupload_data/ce07a6a4b302e5204875282a965947cf2b0b29e0) ប្រវត្តិវត្តសំរោងក្នុង (ឯកសាបន្ត) ===================== វត្តសំរោងក្នុងបានចាប់កំណើតតាំងពីឆ្នាំ ១៧០៧ ក្នុងរូបភាពជាអាស្រមរបស់ធុត្តុង្គជ័យ ក្នុងអំឡុងនៃការគ្រប់គ្រងអំណាចរបស់គ្រួសារស្ដេចត្រាញ់ ចៅហ្វា​​ បែន។ នៅឆ្នាំ១៨៨៧ ព្រះចៅអធិការទី៧នៃវត្តសំរោងក្នុង បានកសាងប្រាសាទឥដ្ឋមួយ ដើម្បីតម្កល់អដ្ឋិធាតុព្រះចៅអធិការវត្ត កាលពីជំនាន់មុន។​ ៣ឆ្នាំក្រោយមក ខ្សែស្រឡាយរបស់ស្ដេចក្រាញ់ ចៅហ្វា បែន ក៏បានឲ្យគេសាងសង់ព្រះវិហារមួយផងដែរ ដែលមានទីតាំងលើព្រះវិហារចាស់ ដើម្បីបួងសួងផ្សេងៗ តាមលទ្ធិព្រះពុទ្ធសាសនា។ ព្រះវិហារ និងប្រាសាទធ្វើអំពីឥដ្ឋដែលមាននៅសេសសល់រហូតដល់សព្វថ្ងៃ។![2.jpg](https://serey.io/imageupload_data/42eb4420e1976a74b150101889062d7103f87f47). ![4.jpg](https://serey.io/imageupload_data/3e64cda8cf883460e2c629e8328ebe10f0e1116a) ប្រាសាទវត្តសំរោងក្នុងកសាងក្នុងអំឡុង ព.ស ២៤៣១ គ.ស ១៨៨៧ ដោយព្រះគ្រូ មុនីវិសុទ្ធវង្ស រាជាគណថ្នាក់ចត្វា និងជាព្រះចៅអធិការទី៧នៃវត្តសំរោងក្នុង។ ការកសាងនេះមានបំណងសម្រាប់ដំកល់ព្រះធាតុ ព្រះគ្រូអធិការ៦អង្គមុនៗ មាន : ព្រះធាតុធុត្តុង្គជ័យ, ធុត្តុង្គតាក, ធុត្តុង្គណាក, ធុត្តុង្គរស់, ធុត្តុង្គរដ្ឋ និងលោកតា កែ ។![2 (3).jpg](https://serey.io/imageupload_data/e264f3dba12893519b65eb83c7494f34da8e21a9). ![1 (6).jpg](https://serey.io/imageupload_data/3cfcdf9af56621d10a07711fd3c12c8682391b67). ![1 (4).jpg](https://serey.io/imageupload_data/b0bdac9c38f466c2c68e4c675d3f297275a44883) សម័យខ្មែរក្រហម ============ ថ្ងៃទី១៧ ខែមេសា​ ឆ្នាំ១៩៧៥​ របបមួយដែលមានឈ្មោះជាផ្លូវការ "កម្ពុជាប្រជាធិបតេយ្យ" បានឡើងកាន់អំណាចនៅប្រទេសកម្ពុជា។ ចាប់ពីឆ្នាំ១៩៧៦ វត្តសំរោងក្នុងត្រូវបានប្រែក្លាយជាគុករបស់ខ្មែរក្រហមទាំងស្រុង។ ព្រះសង្ឃដែលបានគង់នៅវត្តនេះទាំងអស់ ត្រូវបានខ្មែរក្រហមចាប់ផ្សឹក ហើយបង្ខំឲ្យធ្វើការផ្សេងៗ ជាទម្ងន់ ដូចជាជីកប្រឡាយ ដែលសព្វថ្ងៃនេះគេហៅថា ប្រឡាយលោក។ តាមសម្ដីអ្នកដែលត្រូវបានខ្មែរក្រហមចាប់មកដាក់ឃុំឃាំងនៅទីនេះ ដែលពួកគាត់នៅរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃនេះបានឲ្យដឹងថា សាលាបាយត្រូវបានធ្វើជាគុកសម្រាប់ដាស់អ្នកទោសកំរិតស្រាល។ រីឯសាលាធម្មសភា ត្រូវបានប្រើឃុំឃាំងអ្នកទោសបុរសកំរិតធ្ងន់ ព្រះវិហារដែលកសាងនៅសតវត្សទី១៩ ត្រូវបានប្រើប្រាស់សម្រាប់ដាក់អ្នកទោស ដែលភាគច្រើនជាស្រ្ដីភេទ ហើយកុដិឈើធំមួយ នៅលើកន្លែងព្រះវិហារថ្មី បានក្លាយជាកន្លែងស្នាក់នៅរបស់ក្រុមខ្មែរក្រហម ចំណែកអគារមួយចំនួនទៀតត្រូវបានប្រើជាកន្លែងធ្វើទារុណកម្ម និងសួរចម្លើយ។ ![FB_IMG_1536485181915.jpg](https://serey.io/imageupload_data/9fb23f9d498bdf221a682274540359d91707c74f). ![2 (5).jpg](https://serey.io/imageupload_data/b156b8ba33d4b1ba0667d02068b0f05936a3be9b) Killing field in Battabong Province ប្រជាជនខ្មែរស្លូតត្រង់ជាច្រើនអ្នកត្រូវបានពួកខ្មែរក្រហមសម្លាប់ហើយទម្លាក់ទុកក្នុងរណ្ដៅនៅទីនេះនាចន្លោះឆ្នំា១៩៧៥ - ១៩៧៩។ លលាដ៏ក្បាលនិងអដ្ឋិធាតុប្រមាណជា១០០០៨នាក់ត្រូវបានគេជីកកកាយពីរណ្ដៅហើយប្រមូលទុកក្នុងស្តូបមួយនេះ។ សម្រាប់រំឭកដល់មហាសោកនាដកម្មដ៏ឈឺចាប់ខ្លោចផ្សាបំផុតរបស់ប្រជាជនខ្មែរឱ្យស្អប់ខ្ពើមសង្រ្គាម និងឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតទៅនាសម័យនោះ។ បានបន្សល់ទុកនូវអាគារសួរចម្លើយ និងកន្លែងធ្វើទារុណកម្មដ៏គួរឱ្យខ្លោចផ្សាបំផុត។ ក្រោយពេលខ្មែរក្រហមដួលរលំ =========================== វត្តសំរោងក្នុងត្រូវបានគេរំដោះនៅថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៧៩។ យោងតាមមជ្ឈមណ្ឌលឯកសារកម្ពុជា ក្រោយពេលរបបខ្មែរក្រហមដួលរលំ មានរណ្ដៅសាកសពសរុបចំនួន ១០០រណ្ដៅ នៅបរិវេណបូជនីយដ្ឋានសព្វថ្ងែ។ រណ្ដៅមួយចំនួនត្រូវបានប្រជាពលរដ្ឋជីកគាសនៅឆ្នាំ១៩៨០ ដើម្បីរកមាស ដែលជាប់នឹងសាកសព។ នៅឆ្នាំ១៩៨២ លោកអាចារ្យ ធុន សុវត្ថិ បានបង្កើតគណកម្មការវត្ត ហើយបានកសាងស្ដូបធ្វើពីឈើមួយ ដើម្បីតម្កល់អដ្ឋិធាតុដែលបានគាស់ទាំងនេះដោយមានកិច្ចសហកាពីអាជ្ញាធរមូលដ្ឋាន។![2 (6).jpg](https://serey.io/imageupload_data/45089fda764803088761edf910a877b28febd78e) អដ្ឋិធាតុនៃជនរងគ្រោះចំនួន១០០០៨នាក់ ត្រូវបានរកឃើញ រួមទាំងឧបករណ៍សម្រាប់ធ្វើទារុណកម្ម ដូចជាខ្នោះជើង ខ្សែ ចំណង ខោអាវ និងស្បងជីពររបស់ព្រះសង្ឃជាដើម។ យោងតាមបញ្ជីឈ្មោះ ដែលទទួលបានក្រោយបែកសម័យខ្មែរក្រហមមានចំនួន ១០៤០០នាក់ ត្រូវបានចាប់មកឃុំឃាំងនៅក្នុងវត្តនេះ ។![2 (4).jpg](https://serey.io/imageupload_data/161dbd0d712a295f35c042a55413aba53e36d960) ---------#######---------------- ប្រមូលរៀបរៀងពីប្រភពផ្សេងៗគ្នា ដោយខ្ញុំព្រះករុណា ខ្ញុំបាទ ស័ង្ហ រ៉ាសា ប្រសិនបើមានលើសឬខ្វះខាតចំណុចណា សូមខន្តីពីសំណាក់អស់លោកបណ្ឌិតទាំងឡាយដែលបានដឹងពីប្រវត្តិដើមផងចុះ ។លើសក៏ខ្ញុំមិនអាចថយ ខ្វះក៏ខ្ញុំមិនអាច ថែម ព្រោះអ្វីដែលខ្ញុំដឹង មានតែប៉ុណ្ណឹង ។ សូមអរព្រះគុណ ;អគុណ...
0.000 SRY$0.00
Global
Global

Comments