មានរុក្ខជាតិក្បែរផ្ទះ ផ្សំគ្នា៤ប្រភេទ អាចព្យាបាលជម្ងឺពិស
បើទោះជាឱសថទំនើបសព្វថ្ងៃពូកែ តែក៏មិនមែនមិនប៉ះពាល់សុខភាពទាំងស្រុងនោះទេ។ បើនិយាយពីរុក្ខជាតិដែលនិងត្រូវយកមកបង្ហាញ ទោះមិនកបនិងជម្ងឺ តែក៏មិនប៉ះពាល់សុខភាពនោះដែរ ។
ព្រោះតែមានអ្នកបានជាសះស្បើយ ទើបធ្វើការចែករំលែក ដើម្បីបានជា ប្រយោជន៍ចំពោះសុខភាព និងបានជាបុណ្យកុសលផង។
មានមនុស្សជាច្រើនបានកើតជំងឺម្យ៉ាង ដែលខែ្មរយើងហៅថាជំងឺពិស ហើយមានអ្នកខ្លះកើតជម្ងឺនេះរហូតដល់បាត់បង់ជីវិតទៀតផង។
*វិធីព្យាបាលជម្ងឺពិសនេះគឺ៖
១-ស្លឹកទាបបាយ យកត្រួយ
២-ស្លឹកត្របែក យកត្រួយ និង
៣-ស្លឹកសាវម៉ាវព្រៃវល្ល៏ៗ យកត្រួយ
៤-ទឹកដូងខ្ចីល្មម ។

**ទាំងបីមុខខាងដើម យកលាងទឹកអោយស្អាតបុកជាមួយគ្នា
ហើយយកទៅត្រាំជាមួយទឹកដូងខី្ចចំនួន៥នាទីរួចច្រោះយកទឹកមកផឹកក្នុង ១ថ្ងៃ អោយបានពីរទៅបីដូង វានឹងបណ្តេញពិសយ៉ាងឆាប់រហ័សមានប្រសិទ្ធភាព។

ផឹកពេលព្រឹកអោយអស់ដូងមួយ ដល់ថៃ្ងម៉ោង១ ផឹកបន្តទៀត ដូងមួយអាចផឹកពីរដងរយៈពេលមួយម៉ោងឬពីរម៉ោង។ មានអ្នកប្រើវិធីនេះព្យាបាលបានមនុស្សជាសះច្រើននាក់ហើយ វាមានប្រសិទ្ធភាពមែន!

សាវម៉ាវព្រៃ

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
ប្រភពផ្ទាល់ពីលោក៖ ៖ Bunthoeun Ouk
និងសម្រួលអត្ថបទដោយខ្ញុំ រ៉ាសា
អរគុណ serey ដែលបានផ្តល់ឱកាស...
សូមលោកអ្នកចូលទៅកាន់ Play Store វាយពាក្យ serey ក្រោយពីលោកអ្នកតំលើងកម្មវិធីនេះហើយ និងទទួលបានចំណេះដឹងចំរុះជាច្រើន...
_សូមជូនពរ គ្រប់គ្នាបានសុខភាពល្អ

