Serey is utilizing Blockchain technology

ការសិក្សាមាន ៤តំណាក់កាល និង៤ចំណុចផ្សេងៗគ្នា

I

imrasa

សិក្សាមាន៤ .............. _សិក្សានៅសាលា _សិក្សាជាមួយមិត្តភ័ក្តិ _សិក្សាស្រាវជ្រាវដោយខ្លួនឯង _សិក្សាតាមរយ:ការអនុវត្ត​ក្នុងសង្គមជាក់ស្តែង ។ ![Screenshot_2018-09-08-14-07-10.png](https://serey.io/imageupload_data/20dcea8ff01f56fe482b8e1a1a8d7af288ef8079) .ចំពោះការសិក្សា បើចង់ចេះ មិនមែនគ្រាន់តែទៅសាលាហើយមកផ្ទះវិញគឺចេះនោះទេ ក៏គួរតែរៀនរបៀបសិក្សាផងដែរ ដើម្បីអោយងាយចាំ ងាយចេះ ងាយយល់ អាចធ្វើបាន។ ទីមួយៈ សកម្មភាពក្នុងថ្នាក់រៀន ត្រូវសិក្សាដោយយកចិត្តទុកដាក់ ពោលគឺត្រូវស្តាប់ឲ្យបានល្អ ស្តាប់ហើយគិតពិចារណា បើឆ្ងល់កន្លែងណាត្រូវសាកសួរ បើបានយល់ជាក់ច្បាស់ហើយត្រូវកត់ចំណាំទុក ទាំងក្នុងខួរក្បាល ទាំងក្នុងសៀវភៅ។ ទីពីរៈ ត្រូវសិក្សាជាមួយមិត្តភ័ក្តិបន្ថែម មិត្តភ័ក្តិណាដែលមានចំណេះដឹងច្រើនជាង គប្បីចូលទៅស្មាគម ចូលទៅសិក្សា និងសាកសួរនូវអ្វីដែលអ្នកយល់មិនច្បាស់។ តែប្រសិនបើចេះជំនាញហើយ ក៏គួរតែចែករំលែកទៅដល់អ្នកដែលខ្សោយជាងខ្លួនវិញផងដែរ ព្រោះយើងរមែងបាននាមថាជាមិត្តល្អ និងទទួលបាននូវក្តីស្រលាញ់ពីមិត្តនោះ ម្យ៉ាងទៀត វាក៏អាចធ្វើឲ្យយើងកាន់តែជាក់ច្បាស់មេរៀននឹងបន្ថែមទៀតផងដែរ សូមកុំកំណាញ់ចំណេះដឹងអី ព្រោះការកំណាញ់ចំណេះដឹងមានតែខាតបង់ប៉ុណ្ណោះ គ្មានឡើយពាក្យថាចំណេញសម្រាប់អ្នកសិក្សា។ ទីបីៈ ការខិតខំសិក្សាបន្ថែមដោយខ្លួនឯងនៅឯផ្ទះ តាមរយៈការសិក្សាស្រាវជ្រាវ តាមឯកសារ សៀវភៅ ព័ត៌មាន ហ្វេសប៊ុក ឬទូរទស្សន៍ជាដើម។ ការសិក្សាស្រាវជ្រាវដោយខ្លួនឯង គឺអាចធ្វើឲ្យយើងកាន់តែស្ទាត់ជំនាញនូវមេរៀនដែលរៀនពីគ្រូ ព្រមទាំងអាចទទួលបាននូវចំណេះដឹងបន្ថែមទៀត ដែលមិនធ្លាប់ដឹង មិនធ្លាប់បានរៀននៅសាលា។ ទីបួនៈ ការសិក្សាតាមរយៈការអនុវត្តនៅក្នុងសង្គមជាក់ស្តែង គឺរៀនធ្វើនូវអ្វីដែលខ្លួនបានរៀនបានសិក្សានៅក្នុងសៀវភៅ ។ការសិក្សាចុងក្រោយនេះ ជាការសិក្សាសំខាន់ ព្រោះជាការធ្វើតេស្តចំពោះចំណេះដឹងពិតដើម្បីទទួលបាននូវបទពិសោធន៍ច្បាស់លាស់ និងអាចយកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងសង្គមជាក់ស្តែង បាន។ ដំណាក់កាលនេះ វាប្រហែលជាលំបាកបន្តិចហើយ ទាមទារឲ្យយើងមានសេចក្តីអត់ធន់ បន្ថយមានៈដាក់ខ្លួន ហើយឧស្សាហ៍ព្យាយាមធ្វើដោយយកចិត្តទុកដាក់។ ចូរអ្នកចាំទុកថា បើមិនលំបាកក៏មិនហៅថា បទពិសោធន៍ គ្មានការលំបាក គ្មានបទពិសោធន៍ ធ្វើម្តេចនឹងស្ទាត់ ធ្វើម្តេចនឹងអាចឈានទៅរកភាពជោគជ័យបាន ដូច្នេះខណៈពេលលំបាក ចូរអ្នកគិតថា នេះជាសេចក្តីផ្តើមនៃភាពជោគជ័យ។ ![Screenshot_2018-09-08-14-51-12.png](https://serey.io/imageupload_data/97550553572b697007d5d15334fe83882d7deb05) យើង​ប្រហែល​ជា​បញ្ចប់​​ការ​សិក្សា​នៅ​សាលារៀន​នៅ​ថ្ងៃ​ណា​មួយ ​​​​តែ​​យើង​នៅ​តែ​បន្ត​ការ​សិក្សា​នេះ​ជា​រៀង​រហូត​ទោះ​បី​គ្មាន​គ្រូ​ក៏​ដោយ ​​ឬ ​អាច​និយាយ​បាន​ថា ​ការ​​សិក្សាគ្មាន​ដែន​កំណត់​។​ ​​​​តាម​ពិត​ទៅ​អ្នក​នឹង​សិក្សា​បាន​កាន់​តែ​ច្រើន​នៅ​ពេល​អ្នក​​ចេះ​ព្យាយាម​ពុះពារ​ជាមួយ​​ការ​លំបាក​ ​ព្រោះ​ថា​ ​បញ្ហា​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​រីកចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​​​។​ ​លោក ​Kornel ​អ្នក​​ជំនាញ​​ចិត្តសាស្ត្រ ​និង ជា​សាស្ត្រាចារ្យ​​​​​​ បាន​បង្ហាញ​ថា​​សិស្ស​ដែល​ជោគជ័យ ​គឺ​ពួក​គាត់​តែង​គិត​ថា​អ្វីៗ​គឺ​​ពិបាក​ ​​តែ​ស៊ូទ្រាំ​ជម្នះ​ការ​លំបាក​ទាំង​នោះ​ហើយ ​អាចនិង​ស្រូប​យក​ចំណេះ​ដឹង​ផ្សេង​ទៀត​បាន​នៅ​ពេល​អ្នក​​ចេះ​ផ្ដល់​​ពេល​វេលា​ដល់​ខ្លួន​ឯង។​  ​នៅ​ពេល​ដែល​អ្នក​អាន​សៀវភៅ​​អ្វី​មួយ​អ្នក​ត្រូវ​តែ​ព្យាយាម​​ស្វែងរក​គំនិត​សំខាន់​ហើយ​ព្យាយាម​ផ្សារភ្ជាប់​​ពី​ចំណុច​​​មួយ​​​ទៅ​ចំណុច​មួយ​ទៀត។​ ហើយ​ពេល​ខ្លះ​​ក៏​អាច​សំអាង​ទៅ​លើ​ហេតុផល​ក៏​ដូចជា​បទពិសោធន៍​ផ្ទាល់​ខ្លួន​ក៏​បាន។​​ ​ការ​ធ្វើ​បែបនេះ ​គឺ​​អាច​​​ឲ្យ​ការ​រៀន​សូត្រ​របស់​អ្នក​ ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​មុន។ ![Screenshot_2018-09-08-14-48-57.png](https://serey.io/imageupload_data/67ad68e7c9c916ffc16acbfe9dd2a33ed6f7bfef) ទ្រឹស្តីអ្នកជោគជ័យជាច្រើន ដែលឆ្លងកាត់ប្រវត្តិសិក្សាក៏គេបានទទួលស្គាល់នៅគោលការណ៍បួនចំណុចខាងលើថាពិតជាមានគុណសម្បត្តិធំធេង តែត្រូវផ្តើមដោយឆន្ទៈពិតប្រាកដមួយចេញពីខ្លួនឯងផងដែរ៕ .........................×.......................... ^^^^^^^^^^*^^^^^^^^^^^^ អត្ថបទប្រមូលរៀបរៀងដោយខ្ញុំ រ៉ាសា - ស័ង្ហ រូបភាពពីប្រភពផ្សេងៗគ្នា
0.000 SRY$0.00
Global
Global

Comments