ប្រពន្ធគេប្រពន្ធយើង ប្តីគេប្តីយើង
ចំពោះស្វាមីឬភរិយាអ្នកដទៃ ចូរកុំយកខ្លួនបៀតអោយសោះ មានទោសពៃរ៍ក្រៃលែងណាស់
មិនថាទោសក្នុងបច្ចុប្បន្នឬទោសទៅបរលោកឡើយ។
ចូរយើងយកខ្លួនឯងធ្វើជាគ្រឿងឧបមាប្រៀបធៀបថា គ្រួសារគេគ្រួសារយើង កូនគេកូនយើង ភរិយាគេភរិយាយើង ស្វាមីគេស្វាមីយើង គ្រប់គ្នាសុទ្ធតែចង់បាននូវសេចក្តីសុខសេចក្តីចម្រើន មានសុភមង្គលក្នុងគ្រួសារ មិនបែកបាក់ប្តី បែកបាក់ប្រពន្ធព្រាត់ប្រាស់កូនចៅ នរណាទៅដែលចង់បានការព្រាត់ប្រាស់ចង់ឲ្យកូនក្លាយជាក្មេងកំព្រាអនាថាខ្វះភាពកក់ក្តីនោះ។
កុំដោយសារតែសេចក្តីសុខរបស់ខ្លួន ហើយបែរជាទម្លាក់សេចក្តីទុក្ខឲ្យដល់អ្នកដទៃ នេះជាអំពើបាបធ្ងន់ធ្ងរណាស់។ តើអ្នកដឹងដែរឬទេថា បើយើងហាមចិត្តខ្លួនឯងមិនបានទេ តើវានឹងនាំឲ្យមានផលអាក្រក់ដូចម្តេចខ្លះទៅ មិនរួចខ្លូនទេ ការនេះនឹងនាំឲ្យមានពៀរវេរា អាចទៅជាមានគំនុំគុំគួនចងអាឃាតព្យាបាទ ហើយអាចមានរឿងរ៉ាវទៅជាប្តឹងផ្តល់នាំបង់ទ្រព្យសម្បត្តិ បាត់បង់កិត្តិយសគ្រួសារ ត្រូវញាតិគ្រប់គ្នាប្រមាថមើលងាយ ក្រោយស្លាប់ទៅ ក៏រមែងធ្លាក់ទៅសោយទុក្ខក្នុងនរកទៀតផង ពិតជាគួរឲ្យខ្លាចខ្លាំងណាស់។
ដូច្នេះដើម្បីហាមឃាត់ចិត្តខ្លួនឯងឲ្យបាន យើងត្រូវសំឡឹងបុគ្គលទាំងអស់នោះថា ដូចជាបងស្រីបងប្រុស ប្អូនស្រីប្អូនប្រុស ឬជាមាតាបិតារបស់យើងក៏បាន ហើយបង្កើតភាពស្និទ្ធស្នាល ឬរាប់អានគ្នាក្នុងនាមជាបងប្អូន ជាសាច់ញាតិដែលគួរសង្គ្រោះគ្នាដោយព្រហ្មវិហារធម៌ប៉ុណ្ណោះ។
ត្រូវចងចាំឲជាប់ក្នុងចិត្ត ដិតក្នុងបេះដូងថា
ស្នេហាគឺជាស្ថានសួគ៌ ហើយស្នេហាក៏ជាស្ថាននរកផងដែរ។ វាតោងអាស្រ័យលើគំនិត បើគិតតែជ្រួលជ្រើម
មិនចេះខ្ពើមរអើមនិងសេចក្តីអាក្រក់ ឆក់ឱកាសផ្លាស់ទី
ស្រវ៉ាពីរ ស្រវ៉ាបី ក្តីល្មើស មិនចេះល្មម មិនចេះព្រមស្កប់ស្កល់ នោះលទ្ធលផល ស្គាល់តែវិវបត្តិ គ្រោះមិនស្ងាត់រសាត់ពីជីវិតឡើយ មានតែបញ្ហាមកគរលើបញ្ហាតែប៉ុណ្ណោះ ។ លាមកគួរឲខ្ពើម តែបុគ្គលធ្វើរឿងផិតក្បត់ គឺស្អុយ ក្លិនអាសោចិ៍បញ្ច្រាស់ខ្យល់ គួរខ្ពើមរអើមក្រៃលេងជាងទៅទៀត។ ជីវិតម្នាក់ៗ មានប្រមាណខ្លីណាស់ ហើយមិនទៀងទៀតផង អាចស្លាប់ចាកពីលោកនេះទៅ ដោយមិនបានត្រៀមមុនក៏អាចដែរ តែដែលសំខាន់ តើយើងមានអ្វីជាសំគាល់សម្រាប់បេះដូងជាមនុស្សហើយឬនៅ បើមិនមានទេ មិនសមជាមនុស្សទេ ដូចជាគុណធម៌ ភាពស្មោះត្រង់ គ្មានល្បិចក្បត់ជាដើម មានឲទៅបេះដូងហើយឬនៅ?
បើមិនមានបេះដូងជាមនុស្ស អនាគតជាតិខាងមុខកុំសង្ឃឹមបានក្លាយជាមនុស្សតទៀតឲសោះ គ្មានផ្លូវទេ។
ដាំពូជអ្វី រមែងបានផលពូជនិង ដាំស្វាយផ្លែស្វាយ ដាំដូងផ្លែដូង ដូច្នេះដាំពូជសត្វ ផលមកក៏សត្វ។ទង្វើរបស់យើងជាគ្រាប់ពូជ កាលណាមានពូជហើយ ផលផ្លែផ្កាក៏រមែងមានដែរ .។
***មនុស្សគម្រក់ចេះគគោក វិជ្ជាក្នុងលោកចេះទាំងអស់
ចេះគ្រប់ការងារ ល្បីល្បាញទាំងឈ្មោះ តែដែលមិនចេះវិញនោះ គឺធ្វើល្អ ។
បើគ្រាន់តែខ្លាំងរកស៊ី មាន់ក៏វាចេះរកស៊ីដែរ !!!
-- ♡♡♡♡♡♡♡♡♡♡♡--

