ដងស្ទឹងសង្កែ
ដងស្ទឹងសង្កែក្រសែជីវិត អ្នកបាននាំទឹក ហូរចាក់ចូលទៅដងព្រែក ដូនទាវ សួសអី ក្នុងឃុំពាមឯក ទឹកហូរបែកចែក ដល់ព្រែកគងទុំ ពាមឯក ព្រែកឆ្តោរកន្លែងមនោរម្យ។ កររហាល ឯកភ្នំ តំបន់ទេសចរណ៍ តាគម គោកដូង ភូមិស្រស់បវរ ដែលមានលំអរ ទៅដោយធម្មជាតិ មានស្រែ មានស្រូវនៅព័ទ្ធជុំវិញ ចិត្តខំទន្ទេញនឹក គិតដល់អ្នក បេះដូងលបលួច គួចជាប់ជំពាក់។ មានតែរូបអ្នកជាក្តីសង្ឃឹម ដក់ជាប់ក្នុងចិត្តហើយ លួចញញឹម ធ្វើអោយរូបខ្ញុំនឹកទៅដល់អាងភាស។ វាលស្រែវាលស្រូវនៅចាំមិនភ្លេច រាល់ពេលថ្ងៃលិច នាពេលសាយ័ន្ត ទេសភាពត្រកាល គួរអោយគយគន់ នៅក្នុងតំបន់ នៃអភិវឌ្ឍន៍។ ខ្ញុំសូមអរគុណរាជរដ្ឋាភិបាល ដែលបានបណ្តុបណ្តាលគ្រប់ស្ថាប័ណ្ណរដ្ឋ នាំគ្នាក្រោកឡើងហើយអភិវឌ្ឍន៍ ខេត្តខ័ណ្ឌជនបទ គ្រប់សព្វទិសទី។

