Conserve beauty (អភិរក្សសម្រស់)

Are you doing that? "True sin against the nature of life is abuse and destruction of beauty, even in itself - even many things on our own. There is an excuse: 'It is taking care of itself and taking responsibility for its own well-being' ".
Many beautiful things are provided to us to protect. But, what we're doing is: We're destroying it. I destroy everything on earth, even anything else on our body.
We may not like our two toes. Or the body of our mahab, and worse than that --- we do not even like our lashes, our brows, and many other things on our body. And the way we do it is we remove it; We shave it out, and sometimes burn it, do not know ... (?) Maybe you know ... (?) Haus! Hash! Haus !!!! And we may not even know that everything on our body is perfectly designed.
For me, every thunderbolt and buzz around me, it reminded me that I was lucky to live on this planet in the universe. Our earth is beautiful and your body and my body are so beautiful. How can I make my own choices for protecting yourself and myself and this earth? And how can I make choices to protect my human being?
"Warrior people will also have a war with others ... Unmanaged people will suffer as a city with walls collapsing."
~~~~imnarasa ~~~~
តើលោកអ្នកកំពុងធ្វើដូច្នេះមែនទេ? "អំពើខុសឆ្គងដ៏ពិតប្រាកដដែលប្រឆាំងនឹងធម្មជាតិនៃជីវិតគឺជាការរំលោភបំពាន និង បំផ្លាញភាពស្រស់ស្អាត, សូម្បីតែខ្លួនឯងផ្ទាល់ — សូម្បីតែស្អីៗជាច្រើននៅលើខ្លួនផ្ទាល់របស់យើងទៀត។ រីឯ ការបំពានទាំងអស់នោះគឺគ្រាន់តែធ្វើឱ្យមានជាលេសថា: ‘ខ្លួនកំពុងតែថែរក្សាខ្លួន ហើយត្រូវតែទទួលខុសត្រូវចំពោះសុខុមាលភាពរបស់ខ្លួនឯង’”។
រឿងដ៏ស្រស់ស្អាតជាច្រើនត្រូវបានផ្តល់ឱ្យយើងដើម្បីការពារ។ ប៉ុន្តែ, អ្វីដែលយើងកំពុងតែធ្វើនោះគឺ: យើងកំពុងតែបំផ្លាញវា។ យើងបំផ្លាញអ្វីៗគ្រប់យ៉ាងដែលមាននៅលើផែនដី, សូម្បីតែអ្វីៗផ្សេងទៀតនៅលើរាងកាយរបស់យើងផងដែរ។
យើងប្រហែលជាមិនចូលចិត្តពីររាងរូវម្រាមជើងក្រង៉ែងក្រង៉ង់របស់យើង។ ឬរាងកាយក្រម៉ាប់ម៉ាប់របស់យើង, និងអាក្រក់ជាងនេះទៅទៀត---យើងមិនទាំងចូលចិត្តរោមភ្នែក, រោមចិញ្ចើមរបស់យើង, និងស្អីៗជាច្រើនផ្សេងទៀតនៅលើរាងកាយរបស់យើង។ ហើយរបៀបដែលយើងធ្វើចំពោះវាគឺ យើងដកវាចេញ; យើងកោរវាចេញ, ហើយជួនកាលដុតវាផងក៏មិនដឹង …(?) ប្រហែលជាអញ្ចឹងដឹង...(?) ហាស់! ហាស់! ហាស់!!!! ហើយយើងក៏ប្រហែលជាមិនដឹងថាអ្វីៗទាំងអស់លើរាងកាយរបស់យើងត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះនោះទេ។ តើនេះជាមធ្យោបាយដើម្បីកសាងប្រទេសឡើងវិញមែនទេ?
សម្រាប់ខ្ញុំ, រាល់ជំនោរបក់ និង ក្លិនបុប្ផានាៗដែលនៅជុំវិញខ្ញុំ, វាបានរំឭកខ្ញុំថា ខ្ញុំមានសំណាងណាស់ដែលបានរស់នៅលើភពផែនដីក្នុងសកលលោកនេះ។ ផែនដីយើងគឺ ស្រស់ស្អាតណាស់, រីឯ រាងកាយរបស់លោកអ្នកនាង និង របស់ខ្ញុំក៏ស្រស់ស្អាតណាស់ដូចៗគ្នា។ តើខ្ញុំអាចធ្វើឱ្យជម្រើសផ្ទាល់ខ្លួនសម្រាប់ការពារខ្លួនលោកអ្នកនាង និង ខ្ញុំខ្លួនឯង និង ផែនដីនេះបានដោយរបៀបណា?
“មនុស្សដែលមានចិត្តសង្រ្គាម ក៏នឹងមានសង្រ្គាមជាមួយអ្នកដទៃ ... មនុស្សដែលគ្មានការគ្រប់គ្រងខ្លួនឯងនឹងរងាខ្លួនដូចជាទីក្រុងមួយដែលមានជញ្ជាំងរលំបាក់បែក»។
~~~អឹម ណារ៉ាសា~~~

