ចេះយល់សប្តិទៅរួច មិនដែលឃើញidolបានម្តងផង
ឃើញបងៗមានទ្រឹស្តីល្អៗ ប្លែកអីតែរូបខ្ញុំអត់សូវប៉ិនសោះ រកនឹកមិនឃើញអីសរសេរសោះ ហិហិ!!!
មុនចូលដេកអានសៀវភៅ ស្រាប់តែលក់ម៉ាភាំង យល់សប្តិថាបងគ្រប់គ្រងសេរីបន្ទោសថា ម៉េចរត់ចោលគាត់ចឹង!?
ខ្ញុំភ្ញាក់ទាំងខ្លួន ម្នីម្នាចាប់ទូរស័ព្ទ(ក្នុងរូបភាពយល់សប្តិ មុខមាត់គាត់មិនវែងមិនខ្លី កំពស់វិញមិនទាប ហើយក៏មិនដូចត្នោតលៃដែរ និយាយរួម មិនចាញ់តួកូរេឡើយ) តែខ្ញុំនៅតែរកនឹកមិនឃើញថាបានអត្តបទអីយកបង្ហោះរួមជាមួយដែរ។
ពាក្យមួយលោកពោលថា÷
ពស់វែកមានពិសគង់ចាញ់ស្កា
មនុស្សខ្លាំងយ៉ាងណាគង់មានធ្លោយ
ធ្លាក់ខ្លួុនតោកយ៉ាកតាមកម្មហុចឪ្យ
បើមិនចង់ធ្លោយកុំមើលងាយគ្រូ
ចេះអីតែឯងត្រូវក្រែងចេះគេ
មនុស្សលោកតែងតែមានល្បិចកិចកល
កុំទៅឆ្ងល់អី នេះហើយចិត្តមនុស្ស ។
ត្រូវចេះត្រួុសត្រាយកុំវាយប្រមាណ
ដល់ពេលភ្នាក់ប្រាណវាហួុសពេលអស់
កុំប្រើពាក្យស្ដាយក្រោយអស់សង្ឃឹម
ទាំងជិវិតនិងរស់នៅឡើយណា៎! ។
សរសេរអក្សរកំដរដៃ តែសុំសួរបងប្អូនសេរីទាំងអស់គ្នាថា
អក្សរនាងខ្ញុំស្អាតអត់ ដូចអក្សរពុម្ពមែនទេ?
😂😂😂😂



