តោះនាំគ្នាផ្ទេរអំពើល្អរបស់យើងឲចូលទៅក្នុងសង្គម
នៅតាមឆ្នេរសមុទ្រ មានកុមារពីនាក់បងប្អូន បងអាយុ៥ឆ្នាំ ហើយនាងប្អូនអាយុ៤ឆ្នាំ គេនាំគ្នារើសសំបកខ្យងនិងងាវដាក់ហោប៉ៅយ៉ាងរីករាយ ហើយសំគាល់ថានោះជាមានតម្លៃ វាបានមកដោយការប្រឹងប្រែង។
រួចហើយពួកគេបាននាំគ្នាដើរកាត់ហាងលក់ទំនិញនៅក្បែរនោះ ស្រាប់តែប្អូនស្រីទុចង៉ក់មិនព្រមដើរទៅមុខ ភ្នែកនាងសម្លឹងតុក្កតាក្នុងទូកញ្ចក់មិនដាក់ភ្នែក បងនាងយល់ចិត្តបានសួរអ្នកលក់ថា តើមួយនេះថ្លៃប៉ុន្មាន ? បុរសអ្នកលក់តបថា មួយដប់ដុល្លារ ។ 
ក្មេងប្រុសបានលូកហៅប៉ៅយកសំបកលៀសទាំងអស់ ដាក់ក្នុងដៃបុរសអ្នកលក់ ហើយសួរថា តើប៉ុណ្ណឹងគ្រប់ទេ ? ស្រាប់តែអ្នកលក់ញញឹមយ៉ាងរីករាយហើយតបថា អូ ! លើសហើយ ចាំខ្ញុំអាប់ជូនអ្នកវិញខ្លះ ! ថាហើយគាត់ដាក់សំបកលាសខ្លះទៅក្នុងហោប៉ៅក្មេងវិញ ។
កុមារទាំងពីរត្រឡប់ទៅមាត់សមុទ្រ
វិញយ៉ាងរីករាយដើម្បីរើសសំបកលៀសបន្តទៀត មានអ្នកលក់ម្នាក់នៅក្បែរនោះសួរបុរសនោះថា ឯងធ្វើនេះមានន័យដូចម្តេច យកតុក្កតាថ្លៃទៅដូរនឹងសំបកងាវដូច្នេះនោះ ? បុរសតបថា គេនៅក្មេង គេមិនដឹងថា លុយនោះដូចម្តេចទេ តែគេដឹងថា សំបកងៀវនេះមានតំលៃចំពោះគេខ្លាំងណាស់ ! វាជាកម្លាំងចិត្តដែលគេប្រឹងរកបានផង នឹងជារបស់ដែលគេស្រឡាញ់ផង នៅពេលគេធំឡើង គេនឹងចងចាំថា វត្ថុនៅក្នុងលោកនេះសុទ្ធតែមានតំលៃផ្ទាល់របស់វា ហើយរឿងនេះនឹងជួយឲ្យគេមានក្តីសប្បុរសកាន់តែខ្លាំងឡើងនាអនាគត ព្រោះក្តីសប្បុរសគឺមានតំលៃធំធេងជាងលុយឆ្ងាយណាស់ សប្បុរសធម៌កុំថាជាអំពើបន្តិចបន្តួច វាអាចចងអន្ទងយកបេះដូងមនុស្សបាន ។
«លោកនេះបើគ្មានអំពើល្អទេ វាមិនអាចគង់វង់បានយូរនោះទេ អំពើល្អយើងអាចផ្ទេរតៗគ្នា ពីជំនាន់មួយទៅមួយបាន ក៏ដូចគ្នា បាបបុណ្យ គុណទោស សុទ្ធតែជាថ្នាលដែលគេអាចដាំបណ្តុះវាបានតើ ! »។
តូបអ្នកក្បែរនោះ សរសើរទឹកចិត្តផង ហើយក៏ពោលទៀតថា ពិភពលោកនេះស្រស់បំព្រងជានិច្ចប្រសិនមានមនុស្សដូចអ្នកកាន់តែច្រើន។

នេះជាគតិរបស់នាងខ្ញុំ លើកជារូបវ័ន្តបុគ្គលមកនិទាន ដើម្បីទុកជាត្រេះរិះទាំងអស់គ្នា ព្រោះអ្នកខ្លះសម្លាប់គ្នាដើម្បីលុយ បំផ្លាញសុភមង្គលខ្លួននិងគ្រួសារ រហូតដល់ប្រទេសជាតិ ពុករលួយ ទាំងដឹងហើយថាលុយគ្រាន់តែជារូបិយប័ណ បោះពុម្ពដើម្បីសំរួលការរស់ប៉ុណ្ណោះ តើក្រដាស់នោះវាមានឥទ្ធិពលអ្វី ? មិនគ្មានទេ!លុយគ្មានកំហុសនោះឡើយ មានតែមនុស្សនេះហើយ ដែលងងឹតដោយអវិជ្ជា ទើបខ្វះគុណធម៌ហើយនិងលោភលន់ទេតើ ដែលធ្វើឲមនុស្សនោះខ្វាក់ភ្នែក ទាំងខ្លួនកំពុងឃើញពិភពលោកឲស្រឡាំងសោះ៕៚

@imnarasa

