សុភមង្គលរបស់នាង

I
imnarasa
មិនដឹងថាដើម្បីសុភមង្គលមួយ តើមនុស្សស្រីម្នាក់ត្រូវរងទុក្ខអ្វីខ្លះនិងយូរប៉ុនណា? តែ! ក៏មិនដឹងថាហេតុអ្វីត្រូវលះបង់? ។ កុំបង្ខំខ្លួនឯងពេក! កុំធ្វើបាបខ្លួនឯងពេក ! បានប៉ុណ្ណាក៏យកប៉ុណ្ណឹងទៅ គ្រាន់តែដឹងថារស់នៅត្រូវតែចេះត្រៀម តែប៉ុណ្ណឹងគឺបានហើយ! គ្រាន់តែរីករាយទទួលយកអ្វីដែលខ្លួនមាននោះក៏ជាសុភមង្គលមួយទៅហើយ! ការសំឡឹងជិតគិតអ្វីងាយៗនិងស្មាមញញឹមមួយហេតុអ្វីឱ្យខ្លួនឯងមិនបាន..? មិនគួរប្រាថ្នាអ្វីដែលឆ្ងាយហួសពីដៃ រហូតដល់រំលងអ្វីៗដែលនៅជិតដៃនោះទេ។នៅពេលដែលនិស្ស័យអស់ហើយ ឬនិស្ស័យមិនមាន មនុស្សម្នាក់ទៀតប្រៀបដូចជាមេឃអញ្ចឹង។ មេឃខ្ពស់ណាស់! ខ្ពស់ដល់ឈោងចាប់មិនបាន ប៉ះមិនកើត ស្អាតល្អយ៉ាងណាក៏បានត្រឹមតែមើល តែដី! តែងតែជាទម្រររបស់អ្នកនាងជានិច្ច។ អ្នកនាងគួរសាកល្បងចាប់យកអ្វីដែលនៅក្បែរៗដៃ សាកប្រើជីវិតសាមញ្ញរៀនបើកចិត្តទទួលយកអ្វីដែលងាយចាប់បាន ឬរីករាយនឹងអ្វីដែលមានស្រាប់ ប្រហែលជីវិតមិនសូវសោកសៅដូចរាល់នេះថ្ងៃ។![rasa sang (6).JPG](https://serey.io/imageupload_data/b3562ba488906183d83df305237e4981bcf27905) មហិច្ឆតាធំពេកពិតជាហត់ណាស់! ជោគជ័យប៉ុណ្ណាក៏គេចមិនផុតពីតម្រូវការមនោសញ្ចេតនាដ៏សាមញ្ញមួយដដែល៕

Comments

moniroy
Sooo cute and lovely post 📪
wondercury
មែនតើបង កាត់បន្ថយក្តីរំពឹងខ្លះក៏ល្អដែរទើបមិនខកចិត្ត មិនសោកស្តាយ។