លះបង់ខុស

I
imnarasa
អ្នកមានអារម្មណ៍ថាអ្នកល្អពេកទេ? ជាធម្មតាទោះអ្នកធ្វើអ្វីក៏ដោយ ជីវិតប្រចាំថ្ងៃរបស់អ្នក ការសម្រេចចិត្តរបស់អ្នក អ្នកតែងបារម្ភដល់ការគិតរបស់អ្នកដទៃជានិច្ច។ អ្នកបារម្ភខ្លាចគេគិតខុស គេមិនយល់រាល់មូលហេតុរបស់អ្នក។ អ្នកល្អពេកហើយ! ជីវិតរបស់អ្នក សេចក្តីសុខរបស់អ្នក បានប្រគល់ឲ្យទៅចុងបបូរមាត់មនុស្សដ៏ទៃទាំងអស់។ មានពេលខ្លះអ្នកសុខចិត្តលះបង់ខ្លួនឯង ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងពីទង្វើរបស់មនុស្សទាំងនោះទៀត។ ស្អប់ខ្ពើមទង្វើរបស់គេ តែអ្នកបែរជាខំធ្វើដូចគេ ដើម្បីតែឲ្យពួកគេបានទទួលមេរៀនទៅវិញ។ អ្នកមហិមាមែន! អ្នកហត់ទេដែលខំរស់ដើម្បីតែមនុស្សដទៃបែបនេះ? មនុស្សឆ្លាតគេធ្វើបែបនេះទេ? ![3B2C1DC9-89BB-474F-A8FE-F1B3630FF8B1.png](https://serey.io/imageupload_data/f9ea8bd61ab600d43555bb96fefdc37887d3c0f7) កុំលះបង់ពេក! សេចក្តីសុខរបស់អ្នក បេះដូងរបស់អ្នកកំពុងរង់ចាំអ្នក។ ត្រឡប់មកជាខ្លួនឯងវិញទៅ! ត្រឹមតែជាខ្លួនឯងដែលមិនផ្តល់ការឈឺចាប់ឲ្យនរណា ត្រឹមតែជាខ្លួនឯងដើម្បីសេចក្តីសុខដោយត្រឹមត្រូវ ប៉ុណ្ណឹងល្អណាស់ហើយ។ ឈប់លះបង់ខ្លួនឯងឲ្យអ្នកដទៃទៅ! អ្នកណាថាអីថាទៅ! អ្នកណាធ្វើអីក៏ធ្វើទៅ! បើខ្លាចគេប៉ះអ្នក អ្នកក៏ខំគេចជៀសគេទៅ! ទង្វើ និងការគិតចេញពីរូបកាយមួយណា ភាពល្អនិងអាក្រក់ជារបស់រូបកាយមួយនោះហើយ។ កុំខ្វល់ខ្វាយពេក! មនុស្សល្អនឹងមិនគិត និយាយ ឬធ្វើរឿងអាក្រក់ទេ បើអ្នកជាមនុស្សល្អ មិនត្រូវធ្វើអ្វីដែលខ្លួនអ្នកគិតថាជាទង្វើអាក្រក់នោះទេ។ ដូច្នេះចូរខំធ្វើល្អឲ្យបានច្រើនណា..! ៚ ![619F57F6-D215-4C3C-B71A-6494F9447E83.png](https://serey.io/imageupload_data/920813283d5694a79282fd1a58d3a74db11d454b)

Comments