ភាពជាឯកជន
រឿងមួយ ដែលមនុស្សភាគច្រើនចូលចិត្តធ្វើ ទោះដឹងថាវាមិនល្អ។
អ្នកខ្លះព្យាយាមហាមឃាត់ដែរ តែចេះតែភ្លេចខ្លួនម្តងម្កាល
តែអ្នកខ្លះបែរជារីករាយនឹងការធ្វើបែបនេះណាស់ គាត់ប្រើនិស្ស័យបែបនេះជាប្រចាំ។
ម្នាក់ៗគួរយកចិត្តគេមកទុកក្នុងចិត្តអ្នកឲ្យបានច្រើន រស់នៅកុំឲ្យប៉ះពាល់គ្នា កុំបន្ថែមបញ្ហាដល់ខ្លួនឯងនិងអ្នកដ៏ទៃ ការធ្វើបែ
បនេះមនុស្សនឹងមិនសូវស្អប់គ្នា ហើយការរស់នៅកាន់តែមានសេចក្តីសុខទាំងអស់គ្នា។
•នៅពេលដែលអ្នកដទៃមិនមានអ្វីដូចដែលខ្លួនអ្នកមាន
•នៅពេលដែលអ្នកដទៃមិនធ្វើអ្វីដូចដែលខ្លួនអ្នកធ្វើ
អ្នកតែងចាត់ទុកថា នោះជាកំហុស នោះជាអ្វីដែលមិនត្រឹមត្រូវ
តែអ្នកមិនបានធ្វើការពិចារណាឬវែកញែក ថ្លឹងថ្លែងអ្វីទាំងអស់
អ្វីតែម្យ៉ាងដែលអ្នកអាចប្រតិបត្តិបានយ៉ាងលឿននោះគឺ រិះគន់ និងពេបជ្រាយអ្នកដ៏ទៃ។

តាមពិតមិនអាចដូចគ្នាទេ គ្រប់ជីវភាពនៅក្នុងសង្គម គ្រប់ស្ថានភាព គឺតម្រូវឲ្យមនុស្សយល់ឃើញ និងធ្វើរឿងផ្សេងៗគ្នា បើទោះជាការគិតមិនដូចគ្នា ក៏មិនអាចបញ្ជាក់ថាម្នាក់ណាខុសម្នាក់ណាត្រូវនោះដែរ។
ទង្វើមួយ មិនដឹងថាត្រូវឬខុសចំពោះមតិទូទៅទេ ប៉ុន្តែវាត្រូវចំពោះមនុស្សម្នាក់ ឬជាជម្រើសដែលម្នាក់នោះត្រូវតែបញ្ចេញសកម្មភាព ត្រូវតែប្រព្រឹត្តធ្វើ។
ដូច្នេះអ្នកនោះក៏មិនចាំបាច់បកស្រាយប្រាប់អ្នកដទៃដែលមិនពាក់ព័ន្ធ ឲបានយល់ពីហេតុផលរបស់គាត់ឡើយ ព្រោះគ្រប់ជីវិតតែងមានឯកជនភាព។
គ្មាននរណាម្នាក់ចង់ឲ្យអ្នកដទៃដឹងឮ ឈឺឆ្អាល ត្រួតត្រានូវភាពឯកជនរបស់ខ្លួនឡើយ ដូច្នេះហើយទើបការបកស្រាយនៅក្នុងជម្រើសរបស់មនុស្សម្នាក់ៗមិនងាយនឹងបង្ហាញចេញជាក់ស្តែងខ្លាំងទេ។
-ព្រោះតែអ្នកមិនបានដឹងពីហេតុផលនៃជម្រើស
-ព្រោះតែអ្នកមិនស្ថិតនៅក្នុងស្ថានភាពមួយនោះ
-ព្រោះតែអ្នកមិនមែនជាមនុស្សម្នាក់នោះ
👉🏼សូមកុំធ្វើការវាយតម្លៃ រិះគន់ទៅលើជម្រើសរបស់អ្នកដទៃ
ព្រោះអ្នកក៏មិនចង់ឲ្យនរណាម្នាក់ធ្វើរឿងនេះដាក់អ្នកដូចគ្នា
ដូច្នេះដើម្បីសេចក្តីសុខរៀងខ្លួន មិនគួរចាប់អារម្មណ៍រឿងផ្ទាល់ខ្លួនរបស់អ្នកដទៃពេកទេ៕៚

#
By Mrs
Imnarasa


