ការស្រលាញ់ពិតប្រាកដ

I
imnarasa
ការស្រឡាញ់ពិតមិនមែនជាការហួងហែង ហើយការហួងហែងក៏មិនមែនជាការស្រឡាញ់ពិតប្រាកដដែរ។ ![C729324D-096F-491D-844D-923B231A486D.jpeg](https://serey.io/imageupload_data/908d9b0471634ff7bb7650694b5f16bd529af2af) ស្រឡាញ់ពិតប្រាកដគឺមិនហួងហួងមិនអាត្មានិយម!ត្រូវចេះលះបង់ដើម្បីសុភមង្គលរបស់អ្នកដែលយើងស្រឡាញ់។ ស្រឡាញ់ពិតប្រាកដគឺជាការលែង មិនមែនជាការឱបក្រសោបឬចាប់ទុកមួយកន្លែងសំរាប់ជាកម្មសិទ្ធផ្ទាល់ខ្លួនទុកមើលឬប្រើប្រាស់តែម្នាក់ឯងដោយបំបិទសិទ្ធសេរីភាពនិងជ្រៀតជ្រែក​ ទៅលើរឿងឯកជន(privacy)របស់អ្នក​ដែល​យើងស្រឡាញ់នោះទេ ទាំងការដើរហើរក៏ដូចជាការសំរេចចិត្តផ្សេងៗដែលល្អត្រឹមត្រូវ។​ តែការពន្យល់ណែនាំអោយមានចំណេះដឹង មានបញ្ញានិងភាពឈ្លាសវៃកុំអោយចាញ់បោកឬលង់ខ្លួនទៅក្នុងអំពើអបាយមុខឬអំពើអាក្រក់ណាមួយគឺមិនមែនជារឿងអាក្រក់នោះទេ​ ។ ប៉ុន្តែ ការហាមឃាត់មិនអោយធ្វើនោះ អ្នកត្រូវធ្វើ ទៅតាមកាលវេលា​ ទីកន្លែង​ ស្ថានភាពកាលទេសៈជាក់ស្តែង​ តាមសមត្ថភាព​លទ្ធភាព និងអារម្មណ៍របស់អ្នកដែលខ្លួនស្រឡាញ់នោះដែរ មិនតាមតែគំនិតនឹកឃើញហើយគិតតែប្រលះមួយរយៗនោះទេ។ ![F5B21592-9D50-483D-8BBC-18E177D7DA37.jpeg](https://serey.io/imageupload_data/8c690d0f21e4cfaabdf45503776d964e3d22eb5d) ជាទូទៅការស្រឡាញ់មនុស្សឬវត្ថុអ្វីមួយឬច្រើន ជាស្វ័យប្រវត្តិវានឹងឈានទៅរកការហួងហែងព្រោះវាជាកិលេសថ្នាកល្អិត ដែលជាសារជាតិដើមនិងពិតរបស់មនុស្ស នៅពេលដែលពួកគេមិនទាន់បានយល់ជ្រួតជ្រាបពីត្រៃលក្ខណ៍ធម៌។ ដូច្នេះហើយជាទ្រឹស្តីវាមានលក្ខណ:ងាយយល់ពីការស្រឡាញ់ពិតប្រាកដតែក្នុងការអនុវត្តន៍ជាក់ស្តែង ក្នុងការស់នៅវិញវាពិតជាមានលក្ខណ:លំបាកខ្លាំង​ណាស់ព្រោះតែកិលេសបិទបាំង តណ្ហាឥតព្រំដែននិងអវិជ្ជាដែលជាមូលហេតុធ្វើអោយមនុស្សពិបាកនឹងបែងចែកថាអ្វីទៅខុស​? អ្វីទៅត្រូវ? ហើយអ្វីទៅជាការពិត? អ្វីទៅអាត្មានិយម? អ្វីទៅអញ? អ្វីជាកម្មផលបន្សល់ទុកពីអតីតនិងផលកម្មបច្ចុប្បន្ន? ជាសង្ខេបមកវិញអ្វីៗ វាពិតជាមិនស្រួលដូចការនិយាយនោះទេ​ ព្រោះដើម្បីទទួលបាននូវអ្វីមួយ​ វាទាមទារនូវការលះបង់ពេលវេលា ការខិតខំតស៊ូព្យាមប្រឹងប្រែង​ ទទួលរងនូវសម្ពាធនិងការឈឺចាប់ជាច្រើន​ពិសេសគឺត្រូវមានការប្តេជ្ញាចិត្តខ្ពស់ជាទីបំផុតទើបអាចសំរេចបាន។ ទោះបីជាយ៉ាងណាក៏ដោយអោយតែមានការតាំងចិត្តយូរនិងឆាប់បន្តិចម្តងៗ អ្នកនឹងទៅដល់គោលដៅដែលអ្នកចង់បានជាមិនខានតែវាមិនស្រួលអនុវត្តនិងទទួលបានជោគជ័យឡើយ បើសិនជាអ្នកមិនសិក្សានិងបន្ថែមធម៌របស់ព្រះពុទ្ធ យកមកបដិបត្តិរួមផ្សំជាមួយផងនោះការខិតខំប្រឹងប្រែងវិនិយោគទាំងអស់ខាងលើនោះទេ៕៚ ![F7AE8264-EF82-4D4A-B5B9-204013960D2D.jpeg](https://serey.io/imageupload_data/cf3109b52a9793d60e69c41a6dd4187271899739) #ណារ៉ាសា

Comments