ត្រូវយល់ពីសមភាពនឹងចំនេះដឹងមុនជ្រើសជីវិតគូ
✍🏼គ្មានអ្វីដែលអាច បង្វែរហេតុផលធម្មជាតិបានទេ បើគ្មានការតាំងចិត្តទាំងសងខាង! (...)
🤝មិនប្រាកដថារបស់ល្អពីរ ផ្សំគ្នាសុទ្ធតែត្រឹមត្រូវទេ!
💁កុំព្យាយាមយកដើមត្នោត ទៅដាំលើភ្នំថៃសាន្ត ដោយសារព្រោះតែសម្រស់ភ្នំ។
ពាក្យចាស់ៗគាត់តែងពោលថា «ឆ្នាំងណាគម្របនឹង!» ជាពាក្យដែលប្រដូចទៅនឹងគូជីវិត របស់មនុស្សពីរនាក់ ដោយប្រៀបធៀបភាពប្រហាក់ប្រហែលរវាងប្តីប្រពន្ធនូវ អត្តចរិត គំនិតដូចគ្នា ហើយបានគិតថាវាជាការសមគ្នាទៅតាម ការយល់ឃើញ។
ប៉ុន្តែ ធាតុពិតមានគូខ្លះដែលមិនមាន សុភមង្គលពេញលេញ ឬរីកចម្រើនទៅមុខទៅវិញ។ គិតមើលប្រសិនមនុស្សពីរនាក់ជាមនុស្សចូលចិត្តសំអាងហេតុផលដូចគ្នា ម៉្ងៃៗគឺមានតែការប្រឆាំងមតិគ្នា តែបើជាមនុស្សស្លូតដូចគ្នា គឺមានតែភាពឆោតៗសម្រាប់ការទទួលយកពីសង្គម ហើយបើរឹតតែមានអំណាចដូចគ្នា គឺបង្កើតជាល្បិចរវាងគ្នាក៏មាន(គ្រាន់ជាទស្សនៈ ហើយក៏មានអញ្ចឹងរួចហើយដែរ)។ ផ្ទុយមកវិញ មានគ្រួសារមួយចំនួនពេលដែលប្រពន្ធជាមនុស្សដែលមានៈ បែរជារស់នៅជាមួយមនុស្សប្រុសដែលស្លូតត្រូវគ្នា បើប្រពន្ធជាមនុស្សឆ្លាត បែជាជាប់ចិត្តជាមួយមនុស្សប្រុសល្ងង់ស្លូតដែល មិនសូវចេះចង់ដឹងរឿងប្រពន្ធហើយការរស់នៅយូរអង្វែង មិនចេះឈ្លោះប្រកែកគ្នា។ នេះជាចម្ងល់ !ឬពាក្យថាឆ្នាំងណាគម្របនឹង គឺបែបហ្នឹង ! ?
ធម្មជាតិបានបង្កើតភាពចម្លែកមកដែលមិនអាចបកស្រាយបាន តែគឺ «ហេតុផលធម្មជាតិ»។ វាជាហេតុផលដ៏ចម្លែក តែក៏មិនចម្លែកបើចំពោះអ្នកបានសិក្សា ព្រោះធម្មជាតិមិនបានអាស្រ័យទៅលើចិត្ត ឬអារម្មណ៍នោះឡើយ។ម្យ៉ាងទៀត ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជារបស់ពីរសុទ្ធតែមានរសជាតិល្អ តែនៅពេលដែលផ្សំគ្នាកើតទៅជាពុលទៅវិញទេ ឧទាហរណ៍ដូចជា មង្ឃុតនិងស្ករស ទឹកឃ្មុំនិងធុរេន ។ល។ ឯរបស់ខ្លះពេលដែលញ៉ាំទទេមិនកើត តែពេលផ្សំគ្នាហើយសឹងតែទោះបីរាគ ក៏តស៊ូដល់ទីបញ្ចប់ដែរ ដូចជាក្តឹបស្វាយ និងអំបិលម្ទេស។

វាគ្មានអ្វីដែលចម្លែកដែលគ្រាន់តែភាពស្មោះត្រង់ដែលផ្តល់ពីមនុស្សដែលមិនសំខាន់១០០នាក់តែមិនស្មើ មនុស្សដែលរំខានយើងតែម្នាក់នោះឯង។
មានពេលខ្លះសម្លឹងទៅមនុស្សម្នាក់គិតថាមិនសក្តិសមតែ នៅពេលដែលរស់នៅជាមួយគ្នាប្រែជីវិតយ៉ាងស្រស់បំព្រង ឯអ្នកដែលគិតថាសក្តិសមបែជាហាក់បីដូចជាខុសក្នុងជីវិត។ ឪពុកម្តាយខ្លះដែលមានជីវិតដោយការចាប់ឲ្យយកគ្នាជាគូរជំនាន់មុន គាត់មិនដែលស្គាល់គ្នាសោះតែមានសុភមង្គល ក៏ព្រោះធម្មជាតិគាត់ត្រូវជាគូរដែលផ្សំធាតុយ៉ាងសក្តិសម។
មនុស្សយើងតែងចម្លែកចិត្តខ្លួនឯងអំពី និស្ស័យ! ហេតុអ្វីបានជាចូលចិត្តគាត់ដោយមិនដឹងខ្លួន? និងមិនបានតាំងចិត្ត? ក៏មិនមែនចំនុចល្អរបស់គាត់ទាំងស្រុងដែរ តែធម្មជាតិដែលត្រូវការ ដូចជាមេដែកស្រូបយកមក។
ចូរចាំថាបើធម្មជាតិត្រូវគ្នា វាជាថ្នាំទិព្វ តែបើធម្មជាតិមិនត្រូវគ្នាហើយ ទោះប្រឹងតាំងចិត្តបែបណាក៏គ្មានប្រយោជន៍ដែរ! ដូច្នេះត្រូវស្គាល់និស្ស័យខ្លួនឲ្យច្បាស់ មុនពេលសម្រេចចិត្តរើសគូទៅតាម អារម្មណ៍ និងចំនុចល្អរបស់គេ។យើងនឹងកើតឡើងនូវសុភមង្គលបែបណា? ប៉ុន្តែបើយើងរើសមិនត្រូវទាំងស្រុងទេ មានតែចំណេះដឹងទេដែលអាចស្រាយ បន្ធូរចរិតនិស្ស័យយើង ឬគេឲ្យចេះសម្របគ្នាដោយវៃឆ្លាត៕
@imnarasa

