អ្វីដែលនៅសេសសល់ មានតែការចងចាំល្អនិងអាក្រក់ប៉ុណ្ណោះ
ស្នេហាមានការចាប់ផ្តើមដូចពន្លឺថ្ងៃ ដែលផ្តើមរះចែងចាំងពេញពន្លឺ ពោរពេញទៅដោយភាពស្រស់ស្អាតភ្លឺថ្លា ហើយស្នេហាក៏មានទីបញ្ចប់ដូចព្រះអាទិត្យអស្ដង្គត់។
គ្មានការជួបជុំណាមួយដែលមិនបែកបាក់ទៅវិញនោះទេ ព្រោះទាំងអស់នេះជាច្បាប់ធម្មជាតិ ជាសច្ចភាពនៃជីវិត។
ទោះយើងស្វែងរកស្នេហាពិតឃើញ ហើយស្រឡាញ់គ្នាស្ម័គ្រស្មោះប៉ុនណា គ្មានចិត្តកែប្រែចំពោះគ្នាក៏ដោយ ក៏ពេលវេលាមួយដែលជីវិតយើងត្រូវត្រឡប់ទៅវិញ យើងក៏នឹងត្រូវបែកព្រាត់ពីគ្នាមិនលែង។
សម្រាប់ស្នេហាយើងមានតែត្រៀមចិត្តឱ្យហើយ ដើម្បីទទួលយកចំពោះការបាត់បង់ មិនថាដោយសារហេតុផលណាមួយទេ។ អ្វីដែលយើងអាចរក្សាបាននោះគឺមានតែការចងចាំល្អៗឱ្យស្ថិតនៅក្នុងការចងចាំរបស់យើងរហូតទៅ។
កុំយកស្នេហាមកបំផ្លាញជីវិតរបស់ខ្លួនឱ្យសោះ តែត្រូវបន្តរក្សារាល់ការចងចាំល្អៗដែលស្នេហាបានបន្សល់ទុកឱ្យយើង វានឹងក្លាយជាថាមពលអស្ចារ្យដែលជំរុញទឹកចិត្តយើងឱ្យរស់នៅបន្តដោយមោទនភាព ព្រោះបានយល់អំពីរឿងរ៉ាវនៃជីវិត គឺយ៉ាងនេះហើយ ។

@imnarasa

