ការពិតប្រាំយ៉ាង ដែលមនុស្សស្រីចូលចិត្តមើលប្រលោមលោក
OCTOBER 19, 2018
១. ភាគច្រើនគឺនៅ Single
មូលហេតុដែលនៅលីវយូរ គឺដោយសារ មិនងាយជួបមនុស្សប្រុសដែលត្រូវចិត្ត។ មូលហេតុដែលមិនជួបមនុស្សប្រុសដែលត្រូវចិត្តគឺមកពី មនុស្សប្រុសទាំងនោះ មិនបានមួយចំណិតនៃតួប្រុសក្នុងប្រលោមលោក។
២. ឃើញតូបលក់សៀវភៅរឿង ដូចជាឋានសួគ៌
មនុស្សស្រីខ្លះចូលចិត្តគ្រឿងតុបតែងខ្លួន ចូលចិត្តទិញខោអាវ ប៉ុន្តែសម្រាប់មនុស្សស្រីដែលចូលចិត្តអានប្រលោមលោកគឺស្រឡាញ់តូបលក់សៀវភៅណាស់។ ប៉ុន្តែរឿងចម្លែកនោះគឺថា នាងមិនសូវចង់បានកាដូជាសៀវភៅរឿងពីមិត្តភ័ក្ដិនោះទេ បើឲ្យជាលុយប្រហែលសប្បាយចិត្តជាង ព្រោះនាងអាចទៅទិញសៀវភៅរឿងដែលត្រូវចិត្តនាងបាន។
៣. អានសៀវភៅមេរៀនងងុយដេក តែអានសៀវភៅរឿងដាច់យប់ក៏បាន
ដឹងហើយថា ការអានសៀវភៅរឿង គឺមិនខុសពីថ្នាំញៀនប៉ុន្មានទេ គឺអាចអានដាច់យប់បាន ដោយមិនខ្លាចរូងភ្នែក។ គឺបែបថា បើទុកដល់ស្អែក ក្រែងលោឈុតឆាកដែលនាងចង់ដឹងហ្នឹង អាចនឹងផ្លាស់ប្ដូរ។
៤. ស្រមៃជានិច្ចថា ថ្ងៃណាមួយតួប្រុសក្នុងប្រលោមលោកគឺមានពិត
នេះគឺជារឿងដែលមិនអាចឃាត់បាន ដែលភាគច្រើននៃមនុស្សស្រីដែលចូលចិត្តអានប្រលោមលោកតែងមានអារម្មណ៍រវើរវាយ ហើយសង្ឃឹមថាថ្ងៃណាមួយ តួប្រុសក្នុងប្រលោមលោកនឹងលេចចេញមកខាងក្រៅសៀវភៅ ហើយគេអាចជាគូព្រេងរបស់នាងទៀតផងក៏ថាបាន។ នេះក៏ជាហេតុផលមួយ ដែលភាគច្រើន ពួកនាងគឺនៅលីវ។
៥. ស្រឡាញ់តួប្រុសក្នុងប្រលោមលោក តែមិនចង់ឲ្យបែកគ្នាជាមួយតួស្រី
មនុស្សស្រីដែលចូលចិត្តអានប្រលោមលោកគឺស្រឡាញ់តួប្រុសក្នុងប្រលោមលោកណាស់ លង់ស្នេហ៍ដកខ្លួនមិនរួចតែម្ដង។ ប៉ុន្តែនាងជាមនុស្សចិត្តទន់ ហើយចិត្តធម៌បំផុតដោយមិនដែលសូម្បីតែមានកូនចិត្តឲ្យតួប្រុសតួស្រីក្នុងរឿងបែកគ្នា។ បើហ៊ានតែអានទៅឃើញថា តួប្រុសតួស្រីបែកគ្នា បែរជាមានចិត្តសាហាវចង់ដុតផ្ទះអ្នកនិពន្ធទៅវិញ។

មែនអត់ចៃប្រលោមលោក?
ប្រភព:
http://www.ireadpublisher.com/%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%96%e1%9e%b7%e1%9e%8f-%e1%9f%a5-%e1%9e%99%e1%9f%89%e1%9e%b6%e1%9e%84%e1%9e%9a%e1%9e%94%e1%9e%9f%e1%9f%8b%e1%9e%98%e1%9e%93%e1%9e%bb%e1%9e%9f%e1%9f%92%e1%9e%9f%e1%9e%9f/

