លាក់ការឈឺចាប់ យើងនៅតែឈឺផ្សា បញ្ចេញចោលកាលណា អ្នកនិងធូស្រាល

I
imnarasa
![60810E9A-967B-4348-BED0-9DCA0AB4D048.jpeg](https://serey.io/imageupload_data/a829d20b8e4f1734d6b4aaf9dee9bff46ad3843f) #គ្រាមួយនៃជីវិត (អត្ថបទនេះនាងខ្ញុំបានសរសេរទុក កន្លងទៅប្រហែល១០ហើយ) វាពិតជាពិបាកណាស់ក្នុងការធ្វើចិត្តអោយដាច់ ដោយមិនឲ្យនឹកគិតពីអតីតកាល។ ទាំងដែលការពិត ខ្ញុំគិតថាខ្លួនឯងរឹងមាំហើយ និងធ្វើចិត្តបានហើយ។ ប៉ុន្តែវាមានរយៈពេល៥ខែហើយ ខ្ញុំនៅតែធ្វើមិនទាន់បាន។ ខ្ញុំប្រាប់ខ្លួនឯងថា “ខ្ញុំក៏ជាមនុស្ស ហើយមានបេះដូង ចេះឈឺចាប់ ចេះបាក់ទឹកចិត្ត។ ប្រហែលត្រូវបណ្តោយចិត្តឲ្យទទួលយកការឈឺចាប់នេះមួយរយៈសិនចុះ។” ខ្ញុំមានអារម្មណ៍ថា ខ្ញុំខាតពេលវេលានៃជីវិតរបស់ខ្ញុំអស់ច្រើនណាស់ ដោយសារតែឈឺចាប់ខូចចិត្តស្អិតទ្រូងនៃស្នេហ៍ដំបូងដ៏បរាជយ័របស់ខ្ញុំនេះឯង។ ខ្ញុំបាត់បង់ខ្លួនឯង បោះបង់ចោលក្តីរំពឹងនិង ក្តីស្រមៃរបស់ខ្ញុំ។ តាមរយៈពេលវេលា ធ្វើឲ្យខ្ញុំដឹងថាមុនពេលខ្ញុំស្គាល់គេ ខ្ញុំអាចរស់បាន ឥឡួវគ្មានគេ ខ្ញុំក៏អាចរស់បាន។ បើគ្មានរូបគេហេតុអ្វីខ្ញុំមិនចេះរៀនរស់នៅម្នាក់ឯង ហើយរស់ដោយសប្បាយរីករាយថែមទៀត។ ការឈឺចាប់បានក្លាយជាការចងចាំ។ វាធ្វើឲ្យខ្ញុំរឹងមាំជាងមុន។ តាមពិតទៅខ្ញុំអរគុណគេដែលបានចូលក្នុងជីវិតខ្ញុំហើយបានបង្រៀនខ្ញុំជាច្រើនអំពីជីវិត។ ទីបំផុតខ្ញុំបានជួប មនុស្សដែលយល់ពីមនោសញ្ចេតនា និងឲតម្លៃដល់ខ្ញុំ ។ ខ្ញុំចាំបានថា នៅពេលដែលខ្ញុំព្យាយាមឲ្យសង្សារចាស់របស់ខ្ញុំស្រឡាញ់ខ្ញុំ គឺវាហត់ខ្លាំងណាស់។ វាហត់ដែលខិតខំធ្វើអ្វីគ្រប់យ៉ាងដើម្បីបានក្តីស្រឡាញ់ពីអ្នកដទៃ។ នៅពេលដែលយើងមិនទទួលបាន យើងក៏ខកចិត្ត ហើយបាក់ទឹកចិត្ត។ យើងភ្លេចពីខ្លួនឯង មនុស្សដែលនៅក្បែរយើងជាងគេ។ ខ្ញុំចាប់ផ្តើមចេះផ្ដល់សេរីភាពឲ្យខ្លួនឯង ធ្វើខ្លួនឲ្យរីករាយដើម្បីទទួលយករឿងល្អៗក្នុងជីវិត។ លើករឿងអឌិត មកបញ្ចេញ បែបនេះមិនមានន័យថាខ្ញុំគាំទ្រ ឲគ្រប់គ្នាយកបេះដូងខ្លួនទៅសាងស្នេហ៍ច្រើននោះទេ គ្រាន់តែខ្ញុំសាកល្បងតេស្តអារម្មណ៍ខ្លួនឯងថា ក្លាហានដល់កំរិតណា ហើយនិងបង្ហាញដល់ពិភពលោកនិងការពិតរបស់ខ្លួន។ ព្រោះតែលាក់ការឈឺចាប់ទើបគ្មាន ឱកាសទទួលយកការរីករាយ ដូច្នេះនារីយើងក៏កុំផ្តេកផ្តួលដាក់ក្តីសង្ឃឹមទៅអ្វីផ្សេងឲលើសពីខ្លួនយើងឡើយ៕៚

Comments

sathya
អ្វីៗកន្លងហួសអស់ហើយ មិនអាចវិលវិញបានឡើយ ។ អតីតជាមេរៀន បច្ចុប្បន្ន ជាទង្វើ អនាគត ជាការសាសង់ ។ យល់អំពីគ្រឺះហើយ សណង់ជីវិតនោះ នឺងរឺងមាំ ។ ជីវិតមនុស្ស មានរយៈពេលខ្លីណាស់ , ការតាំងចិត្តរស់ក្នុងស្នាមញញឹម ( ចិត្ត្ត្រជាក់ ) ការលើកតម្លៃខ្លួន ការលើកទឺកចិត្តដល់ខ្លួន ការរស់រៀនដោយពឹងគំនិតប្រជ្ញាដែលឪពុកម្តាយផ្ដល់ពីកំណើត ។ ល។ សុទ្ធអ្វីៗដែលមនុស្សជោគជ័យមួយចំនួនធំ យល់ និងធ្វើវា ។
vannlyda
អត្ថបទកាលពីដប់ឆ្នាំមុន មែន?