ត្រឹមការស្រលាញ់បែបធម្មតា ក៏ស្កប់ស្កល់ហើយ

I
imnarasa
![9516FEAC-5EE3-48CF-9BB9-B3A63ED54B15.jpeg](https://serey.io/imageupload_data/f8f84777cbb7ba24a9be84216d1d72a65b59b833) មួយឆ្នាំមាន៣៦៥ថ្ងៃ សម្រាប់ខ្ញុំថ្ងៃណាក៏ពិសេសដែរឲ្យតែជាថ្ងៃអាចទទួលបានក្តីស្រលាញ់ពិត។ អរគុណមនុស្សដែលស្រលាញ់ខ្ញុំពិត បើទោះជាមិនបានសម្តែងទឹកចិត្តពិសេសអ្វីក្នុងថ្ងៃនេះ ត្រឹមក្តីស្រលាញ់ដែលពិតប្រាកដរបស់អ្នក ក៏ខ្ញុំស្កប់ចិត្តដែរ។ មិនសម្តែងទឹកចិត្តនាថ្ងៃពិសេស មិនមែនមានន័យថាមិនស្រលាញ់ ពោលពាក្យស្រលាញ់រាល់ថ្ងៃ ក៏មិនមានន័យថាស្រលាញ់ពិតដែរ ទង្វើ អាចសម្តែងទឹកចិត្តបរិសុទ្ធ ក៏អាចសម្តែងទឹកចិត្តក្លែងក្លាយបានដែរ។ កុំឈ្លក់វង្វេងនឹងអំណោយ ឬមនុស្សដែលមានវត្តមានត្រឹមតែពេលដែលអ្នករីករាយ។ កុំលោភលន់នឹងការបាន ព្រោះវត្ថុទាំងនោះវានឹងក្លាយជាអនុស្សាវរីយ៍ជូរចត់ នៅពេលដែលអ្នកដឹងពីចិត្តពិតរបស់អ្នកឲ្យ។ ![7956FB7A-95E9-4F12-B80C-D804B16A86A5.jpeg](https://serey.io/imageupload_data/6183e41e1f165e5b9a76b02e946038123f4604b9) ប្រសិនបើអ្នកប្រើចិត្តលោភក្នុងការរាប់អាន អ្នកនឹងបានតែការស្រលាញ់ក្លែងក្លាយប៉ុណ្ណោះ។ ប្រសិនបើអ្នកប្រើបេះដូងក្នុងការរាប់អាន អ្នកក៏នឹងទទួលបានតែបេះដូងដូចគ្នា។ ចង់អានទឹកចិត្តនរណាម្នាក់ ចូរប្រើបេះដូងឲ្យច្រើនជាងភ្នែក។ មនុស្សដែលស្រលាញ់អ្នកពិតប្រាកដ គាត់មិនបានស្រលាញ់អ្នកតែមួយថ្ងៃនោះទេ គាត់ប្រហែលមិនសូវចេះនិយាយថាស្រលាញ់អ្នកដូចគ្នា។ តែគាត់មិនដែលភ្លេចទេ ថាអ្នកចង់បានអី ចូលចិត្តអី ហើយគាត់ក៏មិនដែលខ្វល់ខ្វាយ រើសថ្ងៃក្នុងការជូនអំណោយទៅអ្នកដែរ អ្វីដែលពិសេសនោះគឺ គាត់មិនធ្លាប់ទុកអ្នកចោលពេលដឹងថាអ្នកមិនសប្បាយចិត្ត ឬជួបបញ្ហាឡើយ។ អរគុណសម្រាប់ការជូនរបស់អ្នកទាំងអស់គ្នា អរគុណសម្រាប់អំណោយពីមនុស្សដែលស្រលាញ់ខ្ញុំ អរគុណសម្រាប់ការរៀបចំគ្រប់បែបយ៉ាងក្នុងថ្ងៃនេះ។ ![BB4D1EFB-EF11-4228-B57F-E5374F8FE523.jpeg](https://serey.io/imageupload_data/f1103c177fbb9d2cdbf853b6de372c41b6b04dd2) #រីករាយចុងសប្តាហ៍ @imnarasa

Comments