កុំនៅតែបន្តភាពទន់ជ្រាយ

I
imnarasa
ដោះស្រាយបញ្ហាបានហើយ អ្នកនឹងទទួលបានក្តីសុខពេញលេញ ឆាប់ដោះស្រាយបញ្ហារបស់អ្នក ឈប់បន្តភាពទន់ជ្រាយទៀតទៅ។ ខ្យល់ត្រជាក់មិនបានធ្វើឲ្យអ្នករីករាយទេ បើអ្នកមិនបានឆ្លងកាត់រឿងមិនសប្បាយចិត្តពីម្សិលមិញ។ ខ្យល់ត្រជាក់នឹងធ្វើឲ្យអ្នកកាន់តែកំព្រាប្រសិនបើអ្នកមិនព្រមដើរទៅមុខ។ ជីវិតមិនដែលផ្ដល់ឱ្យយើងគ្រប់យ៉ាងនោះទេ! បាននេះ តែងតែខ្វះនោះ... បាននោះ បែរជាខ្វះនេះ... ប៉ុន្តែយើងខ្លួនឯងគឺជាអ្នករើសថា តើគួរស្វែងរកអ្វីដែលខ្វះមកបំពេញបន្ថែម ឬយល់ព្រមរស់នៅជាមួយអ្វីដែលយើងមានស្រាប់? ![203DE814-EB48-4C0C-9EC7-2793C69CB4FC.png](https://serey.io/imageupload_data/038015bb9bc9e3af916b2f197fd34335d30c9df1) ដឹងទេ រយៈពេលរស់នៅ មានមិនច្រើនដូចរឿងហេតុក្នុងផែនដីនេះទេ។ ពេលវេលាតែមួយ មនុស្សច្រើនណាស់កំពុងទទួលអារម្មណ៍ ឬធ្វើរឿងផ្សេងៗគ្នា។ បើពេលនេះអ្នកមិនសប្បាយចិត្តទេ ត្រូវខំធ្វើរឿងនោះឲ្យហើយ ដើម្បីឆាប់បានទៅចាប់យករឿងហេតុថ្មីៗដែលនឹងកើតឡើងទៀត។ រឿងថ្មីអាចធ្វើឲ្យអ្នកកាន់តែពិបាកចិត្តខ្លាំង ឬអាចធ្វើអ្នកបាន សប្បាយចិត្តវិញ ឬអាចឲ្យអ្នកជួបនឹងអ្វីដែលរំភើបខ្លាំងទៀតផង។ ដូច្នេះហើយ រស់នៅត្រូវតែមានសង្ឃឹម ត្រូវតែរឹងមាំ កុំបារម្ភខ្លាំងពេក កុំបណ្តោយឲ្យចិត្តស្មុគខ្លាំងពេក។ ជីវិតណាក៏មិនអាចជៀសផុតពីបញ្ហាដែរ ប៉ុន្តែ នៅពេលដែលបញ្ហារលាយទៅ ភ្នែកមួយគូរបស់អ្នកនឹងមើលឃើញផែនដីស្រស់ស្អាតបំផុត។ ផែនដីនេះស្រស់ស្អាតណាស់ ខ្យល់អាកាសក៏ល្អដែរ គ្រប់ទីកន្លែងពោរពេញទៅដោយស្នាមញញឹម គ្រប់ទីកន្លែងគួរឲ្យចង់រស់នៅណាស់ ៕៚ ![03EE4E2A-FFC8-47CA-849C-1A507305E338.png](https://serey.io/imageupload_data/8b200ef39e9d2c71cda0bdf1ee778b4916fac5b4) @imnarasa

Comments