កុំនៅឆ្ងល់ជាមួយអ្នកពូកែប្រកាន់កំហុស

I
imnarasa
មនុស្សក្នុងលោក តើនរណាមិនធ្លាប់សាងកំហុស? កុំបណ្ដោយឲ្យនរណាម្នាក់យកកំហុសរបស់អ្នកមកគំរាមអ្នកបាន! កុំបណ្តោយខ្លួនឲ្យខុសថ្ងៃនេះ ព្រោះតែចង់លាក់បាំងកំហុសពីម្សិលមិញឲសោះ! មនុស្សដែលធ្លាប់ធ្វើខុស គឺមិនបានខុសទៀតទេ តែមនុស្សដែលប្រកាន់មនុស្សធ្លាប់ខុស ទើបជាមនុស្សខុស។ តើកំហុសមួយណាដែលតម្រូវឲ្យមនុស្សបែងចែក ឬបញ្ចប់ទំនាក់ទំនងរវាងគ្នានឹងគ្នា បើកំហុសនោះក្លាយជាអតីតកាលទៅហើយនោះ? មិនថាកំហុសនោះធំប៉ុនណា ចូរកុំរួញរា! កុំខ្លាច! វាបានកើតឡើងហើយ! វាក្លាយជាស្រមោលហើយ! ចង់ដើរនៅក្នុងពិភពពន្លឺ កុំខ្លាចស្រមោលរបស់ខ្លួនឯង! មនុស្សដែលព្រមរស់នៅក្នុងការពិត នឹងមិនខ្លាចការគម្រាមឡើយ! មនុស្សដែលរឹងមាំ គឺជាមនុស្សដែលអាចរស់នៅជាមួយការពិតរបស់ខ្លួនឯងបាន។ មនុស្សដែលពូកែ គឺជាមនុស្សដែលមើលឃើញ និងទទួលយកភាពខុសនិងត្រូវរបស់ខ្លួនឯង ហើយអាចទូន្មានកែប្រែខ្លួនឯងបាន៕ ខ្លាចធ្វើអីបើទាំងនោះជាការពិត! ចំនុចទាំងអស់នេះ ខ្ញុំជឿថាអ្នកអាចធ្វើបាន! ។ ![aaaaaaa (51).JPG](https://serey.io/imageupload_data/b56657123abe97603f8f8ef96f2702060f0f5322) @imnarasa

Comments