មនុស្សក្នុងកញ្ចក់បារម្ភពីអ្នក

I
imnarasa
យ៉ាប់ណាស់មែនទេ នៅពេលដែលត្រូវធ្វើអ្វីដោយខ្លួនឯងបែបនេះ? ហេតុអីក៏មានអារម្មណ៍ថាពិបាកខ្លាំងម្ល៉េះ? ហ៉ឺ! ខ្ញុំអើយខ្ញុំ! ធំហើយធ្វើដូចកូនក្មេង រឿងខ្លះងាយៗសោះតែធ្វើដូចជាធំណាស់អ៊ីចឹង។ អង្គុយពិបាកចិត្តរឿងមួយដែលខ្លួនឯងមិនចេះធ្វើ តែមនុស្សមិនតិចនាក់អាចធ្វើបាន ហើយខ្ញុំយ៉ាងម៉េចហ្នឹង? អន់ប៉ុនណាទើបធ្វើមិនបាន? ខ្ញុំជាមនុស្សពូកែ! គេធ្វើបាន ខ្ញុំក៏ធ្វើបាន! ពេលនេះខ្ញុំមិនចេះ តែនៅពេលដែលខ្ញុំចេះ ខ្ញុំនឹងពូកែជាងអ្នកចេះមួយចំនួនទៀត។ នេះហើយគឺខ្ញុំ! ចុះបើដឹងថាខ្លួនឯងរឹងមាំហើយ នៅពិបាកចិត្តអីទៀត? ធ្វើវាទៅ! មិនចេះត្រូវរៀន រៀនចេះហើយត្រូវធ្វើឲ្យបានល្អ ខ្ញុំធ្វើបាន អ្នកទាំងអស់គ្នាក៏ធ្វើបាន! កុំបណ្តោយអារម្មណ៍ឲ្យសាំញាំនឹងរឿងតូចតាចខ្លាំងពេក ទុកពេលឲ្យអារម្មណ៍បានសម្រាកខ្លះផង រាល់ថ្ងៃនេះអ្នកហត់ណាស់ហើយ។ មើលថែខ្លួនឯងឲ្យបានល្អណា៎ អ្នកដឹងទេ មនុស្សក្នុងកញ្ចក់ កំពុងបារម្ភពីអ្នក បើមិនជឿ ទៅឈរមុខកញ្ចក់មើល អ្នកនិងឃើញគាត់មុខស្រពោនរាល់ពេលអ្នកពិបាកចិត្ត ហើយគាត់ក៏ញញឹមរីករាយដែរ រាល់ពេលអ្នកសប្បាយចិត្ត ៕៚ ![4D3C67E3-2C39-4C1B-B689-607D97387172.jpeg](https://serey.io/imageupload_data/f96e2d7e09f98e05e2316a46d8b91f0e918c6aef)@imnarasa

Comments

wondercury
ដូចជាកំពុងដាស់ស្មារតីនិងលួងលោមមនុស្សម្នាក់នេះចឹង។ អរគុណបងដែលបានសរសេរវាឡើង។
vannlyda
😁😀