បើកចិត្តឱ្យទូលាយ រក្សាចិត្តឱ្យបរិសុទ្ធិ ទើបស្នេហាចាកផុតភាពប្រេះឆា
ជំនោរត្រជាក់ ត្រូវនិងភ្លៀងធ្លាក់ចុងខែកតិ្តក មិនត្រជាក់ទេតែរងាចិត្ត...
រងាចិត្តហេតុអី អ្នកនៅតែឯកាអ្វីទៀត បើស្នេហាជារបស់អ្នកហើយនោះ ?
ពេលខ្លះអ្នកមានអារម្មណ៍ថាដូចជាបាត់បង់មនុស្សយល់ចិត្តម្នាក់។
តាំងពីពេលដែលចាប់ផ្តើមទំនាក់ទំនងនេះមក ទល់គ្នានិងឥលូវខ្លះយល់ថា នៅជាមួយគ្នាយូរហើយបែរជាកាន់តែឯកាជាងមុន។
តើហេតុអីទៅ?

ក្នុងនាមជាមនុស្សពិសេស អ្នកតែងចង់បានភាពពិសេសនៅក្នុងចិត្តគេ។ បើគេមិនធ្វើបានដូចចិត្តអ្នក
ទេ អ្នកនឹងអន់ចិត្ត នឹងឈ្លោះជាមួយគេ។ បើនិយាយអញ្ចឹង
គេក៏ដូចគ្នា គេចង់បានភាពពិសេសនៅក្នុងចិត្តអ្នក បើពេលខ្លះអ្នក
ធ្វើមិនបាន គេអន់ចិត្ត ពេលនោះការនិយាយមិនសូវត្រូវគ្នា ក៏ក្លាយជាមិនស្តីរកគ្នា។
គេមិនលួងអ្នក អ្នកមិនលួងគេ ហើយក៏ខាននិយាយគ្នាពីរ បីថ្ងៃ។
កាលពីមុន មិនអ៊ីចឹងទេ! គេមិនទាមទារ គេមិនចង់ឈ្នះ អ្នកក៏ដូចគ្នាព្រោះកាលនោះអ្នកទាំងពីរត្រឹមជាមិត្ត។
មិត្ត! ព្រោះតែពាក្យថាជាមិត្ត ទើបអ្នកផ្តល់គម្លាតឲ្យដៃគូ ព្រោះតែជាមិត្ត ទើបមិនទាមទារ ឬហួងហែងហួសហេតុពេក។
ចុះពេលមានមនុស្សពិសេស ជាមនុស្សនាំមកនូវការរំខានឬ បានជាយើងត្រូវទាមទារអ្វីដែលហួសហេតុ រហូតដល់អន់ចិត្តគ្នាពីរបីថ្ងៃបែបនេះ ?
ចុះកាលពីនៅជាមិត្ត មិនបាននិយាយគ្នាពីរបីថ្ងៃ តើគួរតែអន់ចិត្ត លួចកត់សម្គាល់គ្នាខ្លះដែរទេ?
ល្មមៗបានហើយ! កុំព្យាយាមយកស្នេហាជាសម្ពាធនៃទំនាក់ទំនងគ្នាអី ។
ស្នេហាបរិសុទ្ធណាស់ ផ្អែមល្ហែមណាស់!
ស្នេហាមិនបានធ្វើឲ្យនរណា ឯកា ឬឈឺចាប់ទេ!
មានតែអ្នកដែលមិនចេះសាងទំនាក់ទំនងស្នេហាប៉ុណ្ណោះទើបមិនបានទទួលភាពបរិសុទ្ធ និងផ្អែមល្ហែមពីសេ្នហា។
👉🏻ឈប់ព្យាយាមធ្វើជាម្ចាស់របស់ដៃគូទៅ!
ស្នេហាគឺភាពជឿជាក់ និងយោគយល់ប៉ុណ្ណោះ ៕៚

@imnarasa

