សេចក្តី​ល្អ កុំ​​ភ័យ​ថា​អ្នក​ដទៃ​ឆក់​យក​ទៅបាន

I
imnarasa
​គុណធម៌​តែងមានអំណាច អាច​កម្ចាត់​​សត្រូវដ៏ធំ​ក្នុងជីវិត​ខ្លួនបាន ​គឺអកុសល​កិលេស​ ដែល​ជា​មេ​នាំមកនូវ​​ទុក្ខ​ដល់គ្រប់គ្នា ។ ចិត្តមនុស្សមិនអាចខ្វះគុណធម៌បានទេ ព្រោះបើកាលណាខ្វះគុណធម៌ក៏ថដូចជាខ្វះភាព សប្បាយរីករាយក្នុង ចិត្ត មិន​មាន​សេចក្តីសុខ​ក្នុង​ជីវិត ដែល​ជា​ផល​ឃើញច្បាស់​ក្នុង​បច្ចុប្បន្ន​ទាន់​ភ្នែកផងដែរ​។ រីឯ​អ្នក​ដទៃ​ដែល​មាន​ទំនាក់ទំនង​សេពគប់ ក៏​បាន​សុខ​ត្រជាក់​ស្រួល​ក្រោម​ម្លប់​នៃ​គុណធម៌របស់យើង​ផង​ដែរ ។ គុណធម៌​​ដ៏​រឹង​មាំ និង​ឋិតថេរ​យូរអង្វែង​ មិន​ចាំបាច់​ប្រជែង​ដណ្តើម​ពី​អ្នក​ដទៃ មិន​មានការ​ចុះ​ទន់ទាប​ដោយ​ការ​ប្រព្រឹត្ត​អាក្រក់​បៀតបៀន​គ្នា និង​មិន​មាន​ភ័យ​ពី​អ្នក​ដទៃ​ដណ្តើម​យក​ទៅ​ឡើយ ។ អ្នកដែលមានគុណធម៌ រមែង​ធ្វើ​ឲ្យ​ពេលវេលា​នៃ​អាយុកាល​ទាំងអស់​ក្នុង​ជីវិត ទៅ​ជា​ពេលវេលា ដ៏មានតម្លៃនិងស្រស់បំព្រងជានិច្ច។ វាស្ថិតនៅក្នុងហឬទ័យ ដែលគ្មានឡើយការភិតភ័យ ថាជនដ៏ទៃមកបំភ្លៃយកពីយើងទៅឡើយ​៕៚ ![9B06AA69-E973-4267-A311-2F82C34E593A.jpeg](https://serey.io/imageupload_data/92c5d8b7b0b08f2e1e5df4a7601d7e66e814db48) #នាងខ្ញុំតែងគិតបែបហ្នឹង!

Comments