ខ្មៅដៃនិងជ័រលុប

ខ្មៅដៃ : សុំទោស ! ខ្ញុំខុសទៀតហើយ
ជ័រលុប: នេះជាតួនាទីរបស់ខ្ញុំ
ខ្មៅដៃ : រាល់ពេលដែលខ្ញុំខុស អ្នកតែងតែឈឺចាប់
ជ័រលុប: ១ជីវិតរបស់ខ្ញុំ គឺដើម្បីកែកំហុសអោយអ្នក
ខ្មៅដៃ : ខ្ញុំខុសម្តង អ្នកឈឺចាប់ម្តង សឹករិករិលម្តង
បន្តិចម្តងៗរហូតដល់រលាយខ្លួនបាត់
ជ័រលុប: អ្នកកុំខុសកំហុសដដែលម្តងហើយម្តងទៀត
បើមិនដូច្នោះទេ កំហុសលើកក្រោយ
អត់មានខ្ញុំនៅកែកំហុសអោយអ្នកទៀតទេ។
***ជ័រលុប : គឺជាឪពុកម្តាយ ដែលតែងតែ ព្យាយាមកែកំហុសអោយកូន រាល់ពេលដែលកូនខុសម្តងៗគាត់ឈឺចាប់ណាស់
***ខ្មៅដៃ: គឺជាកូន បើកូនមិនដើរខុស មិនធ្វើខុស ឪពុកម្តាយរីករាយ មាំមួន រស់នៅជា១កូនបានយូរ
It can be reflected to an institution, too. Leader is like the rubber and Subordinates are like pencils. (Adopted )
http://news.opsoknas.com/news/7gQQ5RL
Comments