រៀនបង្វែរស្ថានការណ៍ដោយខ្លួនឯង

I
imnarasa
បើយើងអាចនៅបាន ក៏សូមនៅដោយភាពប្រសើរ តែបើនៅមិនបាន គឺត្រូវចាកចេញទៅដោយប្រសើរផងដែរ។ គេអាត្មានិយម គេកុហកបោកប្រាស គេមិនសមធ្វើបែបនោះសោះ គេគួរតែ...(គិតចេញពីអំណាចចិត្តអន់) ។ កុំរវល់ចំណាយពេលទៅគិត ថ្លឹងថ្លែង ថាគេបានធ្វើខុស ឬត្រូវ ឬគួរធ្វើបែបណា ឬហេតុផលអ្វីទើបគេធ្វើបែបនោះ។ កុំខ្វល់ខ្វាយនឹងអ្វីដែលមិនដែលមិនស្ថិតស្ថេរនោះខ្លាំងពេក។ អ្នកមិនមែនជាអទិទេព ដែលតែងតែអាចកែប្រែស្ថានការណ៍ ឬប្តូរចរិតនិស្ស័យរបស់មនុស្សបានទេ។ អ្នកមិនមានអភិនិីហារអ្វី អាចទប់ស្កាត់រឿងល្អៗមិនឲ្យកន្លងហួសទៅបានទេ។ បើបរិយាកាសមួយនោះបានផ្លាស់ប្តូរទៅហើយ កុំខាតពេលទៅសោកស្តាយ សោកសៅ ឬទាមទារឲ្យវាត្រឡប់មកវិញឡើយ។ អ្វីដែលអ្នកគួរធ្វើ គឺផ្លាស់ប្តូរស្ថានការណ៍របស់អ្នកខ្លួនឯង កែប្រែខ្លួនឯង និងនាំខ្លួនឯងទៅរកអ្វីដែលប្រសើរ។ ប្រសិនបើអ្នកមិនចង់ទៅរកអ្វីដែលប្រសើរជាងនេះ អ្នកគួររកវិធីរស់ជាមួយបរិយាកាសដែលផ្លាស់ប្តូរ។ មនុស្សឆ្លាត មនុស្សរឹងមាំ នឹងមិនចំណាយពេលទៅខ្វល់ពីអ្វីដែលកន្លងហួសទៅហើយនោះទេ ជីវិតរបស់គាត់ សម្រាប់តែសេចក្តីប្រសើររុងរឿងតែម្យ៉ាង ៕ @imnarasa![19.jpg](https://serey.io/imageupload_data/47810796220cd6c928e46adaabed6841bcb154f3)

Comments