កុំកាន់ជើងខ្លួនឯងពេក រឿងល្អៗនិងរត់ចោលអស់ហើយ

I
imnarasa
ចង់ទទួលបានសេចក្តីល្អ លុះណាអ្នកអាចដាំសេចក្តីល្អនោះក្នុងចិត្តអ្នកឲ្យដុះសិន។ ដើម្បីឲ្យជីវិតបានប្រសើរ ខ្លួនឯងត្រូវធ្វើជាគ្រូរបស់ខ្លួន ប្រដៅអប់រំចិត្តខ្លួនឯងឲ្យបានល្អ។ កុំច្រណែន បើឃើញគេប្រសើរជាង ! កុំតូចចិត្តបើខ្លួនឯងមិនធ្វើបានដូចគេ! ព្រោះខ្លួនម្នាក់ៗតែងកាន់ជើងខ្លួនឯងរហូតមក ខ្លួន​ មិនចេះខុសតាំងពីដើមមក ខ្លួននេះតែងតែត្រូវរហូតមក ខ្លួនឯងតែងតែត្រូវបានលើកលែងរាល់កំហុសឆ្គង។ ព្រោះខ្លួនឯងវាយខ្លួនឯងមិនបានទេ ដូច្នេះហើយទើបបណ្តោយឲ្យខ្លួនឯងអត្មានិយម និងអវិជ្ជមានយ៉ាងនេះ។ មិនសប្បាយចិត្តទេបើគេល្អជាង មិនសុខចិត្តទេបើខ្លួនមិនប្រសើរជាងគេ។ ប្រសើរបែបណា? បើខ្លួនឯងទម្រើសខ្លួនឯងឲ្យខូចអស់ហើយហ្នឹង!? បើខ្លួនឯងមិនអាចអប់រំ លួងខ្លួនឯងឲ្យកែប្រែបានទេ ភាពរឹងមានៈនឹងនាំអ្នកទៅរកភាពមិនជោគជ័យរហូត កុំថាឡើយជីវភាពរស់នៅ សូម្បីសម្ព័ន្ធភាពក៏មិនជោគជ័យផងដែរ ៕ @imnarasa ![aaaaaaa (50).jpg](https://serey.io/imageupload_data/67b96874db9f92eede3f8f5ee35d8b17eb770d6e)

Comments

wondercury
ពិតជាមិនខុសទេបង។