រឿងធ្វើល្អសោះ ម៉េចត្រូវរង់ចាំ?

មានឱកាសបានជួបគ្នាវាជាចំណងនិស្ស័យ បើយើងមិនបាននិយាយនូវពាក្យដែលយើងចង់និយាយពេលនេះ និងមិនបានធ្វើនូវរឿងដែលគួរតែធ្វើពេលនេះ តើយើងគិតថាចាំពេលណាទើបនិយាយ? ចាំពេលណាទើបធ្វើ?។
វាយ៉ាងម៉េចបានជាម្នាក់ៗ ចូលចិត្តតែរង់ចាំឱកាសមួយមកដល់
រង់ចាំរហូតដល់ពេលដែលស័ក្ដិសមមួយមកដល់ ចុះយើងម្តេចមិនគិតធ្វើនូវរឿងល្អៗឱ្យដល់គ្នាពេលនិងទៅ?។ ការធ្វើរឿងដែលល្អ
វានឹងបង្កើតឲ្យមានពេលវេលាល្អ ហើយវាក៏មិនត្រូវ
ចាំរហូតដល់ពេលមួយណានោះ មកដល់នោះដែរ។ យើងអាចធ្វើនៅពេលនេះ! គឺនៅពេលដែលយើងប្រាកដថាយើងនៅមានពេលវលាសម្រាប់ធ្វើវា បែបនេះទើបគ្មានរឿងដែលបានធ្វើទៅហើយ នាំឲមានការស្ដាយក្រោយ សូមត្រឹមតែយើងផ្ដោតការយកចិត្តទុកដាក់ចំពោះតែរឿងដែលយើងកំពុងតែធ្វើក្នុងពេលនេះគឺគ្រប់គ្រាន់ហើយ៕៚


