ស្នេហា&កាតព្វកិច្ចគុណបំណាច់q

I
imnarasa
មួយជីវិតរបស់មនុស្សម្នាក់ៗមិនដឹងថាមានរយៈពេលយូរប៉ុណ្ណា ទេ គ្រាន់តែដឹងថាមនុស្សម្នាក់ៗកើតមកភ្លាមគឺមានកាតព្វកិច្ចរួចទៅហើយ។ កាតព្វកិច្ចតួរនាទីនៅក្នុងគ្រួសារ ជាកូន ជាប្អូន ជាក្មួយ ជាចៅ។ ទាំងនេះហើយជានាមហៅរបស់អ្នកដែលជំពាក់គុណ។ ហើយតួនាទីរបស់អ្នកត្រូវសងគុណដល់មនុស្សដែលហៅអ្នកដោយនាមទាំងនោះ។ កាតព្វកិច្ចជីវភាពដែលមនុស្សគ្រប់រូបតែងខ្វាយខ្វល់ទោះជាអ្នកនោះកំពុងតែមានជីវភាពល្អរួចហើយក៏ដោយ។ ដើម្បីតែក្តីស្រមៃ និងភាពថ្កុំថ្កើង ធ្វើអោយអ្នកភ្លេចក្រុមគ្រួសារ ឬស្ទើរតែភ្លេចខ្លួនឯង។ ![22FD45FB-CBAC-4F88-BD73-DBA8BCE62CD1.jpeg](https://serey.io/imageupload_data/326f1071c26cfff31a6ea1bea367fa9363c75d7e) កាតព្វកិច្ចបេះដូងគឺជាអ្វីដែលមនុស្សភាគច្រើនចាប់អារម្មណ៍បំផុត។ ស្នេហាបើនិយាយឲ្យខ្លីគឺផ្អែមណាស់ តែបើគិតឲ្យវែងគឺល្វីងជូរចត់ ហើយក៏ពិសពុលណាស់ដែរ បើអ្នកបំពេញកាតព្វកិច្ចបេះដូងមិនបានល្អ អ្នកនឹងទទួលបានថ្នាំពុលកម្រិតខ្លាំងបំផុតភ្លាម។ ព្រោះតែភាពលិចលង់ក្នុងស្នេហាខ្លាំងពេក នៅពេលដែលបាត់បង់វា អាចធ្វើឲ្យអ្នកបាក់ទឹកចិត្តភ្លេចការបំពេញកាតព្វកិច្ចផ្សេងៗទៀត។ សូមចាំថាស្នេហាគ្រាន់តែជាកាតព្វកិច្ចមួយតែប៉ុណ្ណោះ ស្នេហាមិនមែនជាជីវិតឡើយ ស្នេហាបាត់បង់ហើយតែដង្ហើមអ្នកនៅតែមាន។ ការងាររបស់អ្នកធ្វើមិនទាន់ចប់ទេ អ្នកមិនទាន់ដើរទៅដល់ជីវភាពក្នុងក្តីស្រមៃរបស់អ្នកនៅឡើយទេ ព្រោះនៅមានមនុស្សជាច្រើនដែលជាម្ចាស់បំណុលគុណរបស់អ្នក ត្រូវសងគុណពួកគាត់ផងដែរទន្ទឹមគ្នានោះ ៕៚ @imnarasa ![9F793D67-7D1B-40A3-9478-392546722C87.jpeg](https://serey.io/imageupload_data/905b39c4d2937f0f9bdc6ee8b22f0c07ee112f3f)

Comments

wondercury
អធ្យាស្រ័យបង😊សូមជួយពិនិត្យម្តងទៀតផងណាបង ។
pov
ល្អណាស់ក្មួយស្រី